Loading...

កំលោះចាស់ចង់បានប្រពន្ធ ម្ដាយមិនដណ្ដឹងឲ្យ ចងកសម្លាប់ខ្លួន

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 9:10 am

ខេត្ដកណ្ដាល៖ កំលោះចាស់ម្នាក់ តែងតែផឹកស៊ីស្រវឹងអួទីនួស្ទើររាល់ថ្ងៃ បានទៅរំអុកសុំម្ដាយឲ្យជួយរកប្រពន្ធឲ្យខ្លួន ត្រូវម្ដាយប្រាប់ថា កូនឯងខំធ្វើការសិនទៅកុំដើរផឹកស៊ិឥតប្រយោជន៍ចាំគាត់រកឲ្យ ធ្វើឲ្យរូបគេកើតចិត្ដខឹង បានរត់ទៅចងកសម្លាប់ខ្លួន នៅចំណុចទួលលើក្រោយផ្ទះ ស្លាប់បាត់បង់ជីវិតតែម្ដង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥នឹង០០នាទី ល្ងាចថ្ងែទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច  ទួលលើក្រោយផ្ទះជនរងគ្រោះ ចម្ងាយ១០០ម៉ែត្រ ស្ថិតនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ងិន ពិសេស ភេទប្រុសអាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរកសិករស្លាប់ មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល  ។

ក្រោយពីកំលាំងប៉ុស្តិ៍បានធ្វើការត្រួតពិនិត្យរួចហើយ បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារអត្ដឃាតពិតប្រាកដមែន រួចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

សិលា

សមត្ថកិច្ចកំពុងពិនិត្យសព !
សមត្ថកិច្ចកំពុងពិនិត្យសព !