Loading...

ចិនបង្កើត តំបន់ការពារដែន អាកាសនៅតំបន់ក្តៅ ក្រោយចាញ់ក្តី

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 1:40 am

សមុទ្រចិនខាងត្បូង៖ រដ្ឋាភិបាល ក្រុងប៉េកាំងបានលើកឡើងនៅ ថ្ងៃពុធនេះថាខ្លួនមាន សិទ្ធិក្នុងការបង្កើត តំបន់ការពារដែនអាកាសមួយនៅក្នុងតំបន់ជម្លោះដ៏ក្តៅគគុកនៅសមុទ្រចិន ខាងត្បូង ការព្រល យពាក្យនេគឺក្នុងអំឡុងពេលតែមួយថ្ងៃប៉ុណ្ណោះក្រោយពីតុលាការ អន្តរជាតិចេញសេចក្តីសម្រេចប្រឆាំងនិង ការអះអាងរបស់ចិនក្នុងវិវាទដែនទឹកនេះ។

លោក Liu Zhenmin អនុរដ្ឋមន្ត្រីការ បរទេសចិនបានថ្លែងប្រាប់ក្នុងសន្និសិទ កាសែតមួយក្នុងរដ្ឋធានី ប៉េកាំងថាអធិបតេយ្យភាពរបស់ចិនលើតំបន់សមុទ្រចិនខាងត្បូងនឹងមិន ប៉ះពាល់ដោយសេចក្តីសម្រេចដែលធ្វើឡើង ដោយតុលាការមជ្ឈត្តកម្មអន្តរជាតិនេះឡើយ ដែលមាន ភាពលម្អៀងយ៉ាងលើស លុបលើហ្វីលីពីន។

លោក Liu បានថ្លែងថាការប្រកាស តំបន់ការពារដែនអាកាសក្នុងតំបន់ ក្តៅនេះនឹងតម្រូវការយន្តហោះចម្បាំងហោះឆ្លង កាត់លើដែនទឹកនេះ ក្នុងការធ្វើវិញ្ញត្ត(ជូនដំណឹងជា លាយលក្ខណ៍អក្សរ) ជាលើកដំបូងរបស់ចិន ដែលនឹងផ្អែកលើកម្រិតគំរាមកំហែងដែលចិន បានប្រឈម។

ទោះជាយ៉ាងណា លោកបានបន្ថែមថាប្រសិនជាសន្តិសុខ របស់យើងត្រូវបានគំរាម កំហែង យើងមានសិទ្ធិក្នុងការបង្កើតវាឡើង។គួររំលឹកថាចិន បានបង្កើតតំបន់ការពារដែនអាកាស មួយលើសមុទ្រខាងកើត ក្នុងអំឡុងឆ្នាំ២០១៣ដែលបានជំរុញ ឲ្យមានការ ប្រឆាំងពីសំណាក់ ជប៉ុននិង សហរដ្ឋអាមេរិកប៉ុន្តែតំបន់នោះមិនត្រូវបានប្រតិបត្តិដោយពេញ លេញឡើយ។