Loading...

បទសម្ភាសន៍ផ្ទាល់ជាមួយ VJ អាណូ ក្រោយបាត់មុខ៩ឆ្នាំ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦​ | តារាខ្មែរ | | 0 | ម៉ោង 8:50 am

អង្គរធំ ៖ តើ VJ អាណូ បាត់មុខទៅណា ជិត១០ឆ្នាំនេះ បានជាតារាៗ និងអ្នកសារព័ត៌មានមិនដែលជួបអាណូ ចេញមុខតាមកម្មវិធីណាសោះអីចឹង?
អាណូ ៖ ខ្ញុំសុខសប្បាយទេ។ និយាយឱ្យចំទៅ ខ្ញុំអត់ខ្វល់ អត់ Care អីទេ ព្រោះខ្ញុំជាប់រវល់ខាងក្រៅដែរ។ ជិត១០ឆ្នាំហ្នឹង ខ្ញុំដើរលេងបានច្រើន ហើយសប្បាយដែរ តែអំឡុងពេលហ្នឹង យើងឃ្លាតពីមិត្តភក្តិ ពីពួកម៉ាកជិតដិតពីអ្នកដទៃ។ ប៉ុន្តែ ពេលឃើញគេឡើងឆាក គឺនៅតែនឹកអីចឹង ហើយមានអារម្មណ៍ ថាចង់មកវិញម្តងៗ។
អង្គរធំ ៖ ហេតុអីបានជាអាណូ មិនហ៊ានបង្ហាញខ្លួន ដូចតារាៗដទៃទៀត ដែលពួកគាត់ឈប់ពីសិល្បៈមែន តែនៅតែចេញមុខ តាមកម្មវិធីមិត្តភក្តិ។ តើអាណូ មានផលវិបាកអ្វីផ្ទាល់ខ្លួន?
អាណូ ៖ មិនមែនមិនចង់បង្ហាញខ្លួនទេ តែគឺដោយសារតែ អត់មានពីណាគេនឹករលឹក។ កម្មវិធីមិត្តភក្តិមួយចំនួន ប្រហែលជាគេ ពិបាកទាក់ទង ដោយសារតែភាគច្រើន អាណូ អត់នៅក្នុងស្រុកទេ។ ខ្ញុំចុះឡើងច្រើន មានប្រទេសបារាំង អាមេរិក អូស្ត្រាលី ជាដើម គឺទាក់ទងការរកស៊ីតិចតួចដែរ។
អង្គរធំ ៖ ឮថា ពេលនេះអាណូ ចង់វិលត្រឡប់មកចូល សិល្បៈជាថ្មីវិញ តើហេតុអ្វីបានទើបសម្រេចចិត្តបែបនេះ ព្រោះបាត់មុខ៩ឆ្នាំហើយហ្នឹង?
អាណូ ៖ ឥឡូវហ្នឹងនិយាយឱ្យត្រង់ ចង់មកវិញមែន គឺទី១ គឺនឹកសិល្បៈ មិត្តភក្តិការងារ ពេលឃីញគេនិយាយលើឆាកអី ចេះតែនឹកឃើញខ្លួនឯង ចង់និយាយដែរអីចឹង ខ្ញុំអាចនឹងត្រឡប់មកជាថ្មី តែចាំមើលសិនថា តើមានគេទាក់ទងដែរឬអត់? ហើយសំខាន់ចង់មើល ការងារហ្នឹងសិនថា តើអាចទទួលយកបានអត់ ព្រោះការងារផ្ទាល់ខ្លួន ក៏រវល់ដែរ។ ខ្ញុំជាអ្នករកស៊ីធម្មតា ជាមួយការយកអីវ៉ាន់ ចេញចូលៗអីចឹងទៅ?
អង្គរធំ ៖ មានព័ត៌មានថា អាណូ ត្រៀមថត MV ថ្មីមួយឱ្យលោកអែនឌី ផង តើលេងជាតួយ៉ាងម៉េចដែរ? ចុះរយៈពេលដែលអាណូ បាត់មុខមួយរយៈធំនេះ មើលឃើញតារាៗ និងសិល្បៈយើង យ៉ាងម៉េចដែរ?
អាណូ ៖ រឿង MV របស់លោកអែនឌី នោះ គឺខ្ញុំត្រៀមថតមែន តែនៅលើការរៀបចំរបស់គាត់ អត់ទាន់ដឹងច្បាស់លេង ម៉េចទេ។ ចំពោះសិល្បៈយើង ពេលនេះ ខ្ញុំគិតថា រីកចម្រើនណាស់ តារាៗស្អាតណាស់ គឺខុសគ្នាឆ្ងាយពេលខ្ញុំ ពីមុន ព្រោះតារាឥឡូវ Update ជាងមុន។ ពិធីករខ្ញុំនៅតែស្រលាញ់ វាជាអាជីពដែលធ្វើឱ្យខ្ញុំមានកេរ្តិ៍ឈ្មោះ តែមិនដឹងថា គេគិតយ៉ាងម៉េច ចំពោះខ្ញុំឥឡូវ តែបើខ្ញុំធ្វើពិធីករ សម្តែងអី បើសិនជាមានពេល គឺខ្ញុំធ្វើមិនប្រកាន់ថា នៅប្លង់ហាលថ្ងៃអីទេ គឺខ្ញុំចង់ធ្វើដែរ។ ឥឡូវមានតួក្មេងៗ មកច្រើន ហើយខ្ញុំសប្បាយចិត្ត មានអារម្មណ៍ថា ចង់ក្មេងដូចគេដែរ ហើយចូលចិត្តមើល ការសម្តែងរបស់ពួកគាត់សម្តែង។
អង្គរធំ ៖ តារាស្រីល្បីៗជាច្រើន បាត់មុខជាច្រើនឆ្នាំ ស្រាប់តែរស់នៅលើ គំនរទ្រព្យ ជាជំទាវអីក៏មាន។ តើអាណូ មានជីវិតបែបនេះទេពេលនេះ?
អាណូ ៖ ខ្ញុំអត់ដែលគិតអីចឹងទេ ព្រោះខ្ញុំកើតមក ក៏អត់យកអីមកដែរ រឿងអីចឹង គឺរឿងក្រៅខ្លួនទេ។ សិល្បៈជាឆ្នាំងបាយរបស់ខ្ញុំ ខ្ញុំចង់មានមិត្តភក្តិអីដូចមុនអីចឹង គឺអារម្មណ៍នឹកឃើញ សិល្បៈ៩០%។
អង្គរធំ ៖ តើអាណូ មានប្តីនិងកូនហើយនៅ?
អាណូ ៖ អត់មានទេបង! អ៊ួយអត់មានទេ! បើមានគឺល្បីបាត់ទៅហើយ អត់មានមែន។ និយាយទៅខ្ញុំពីមុនម៉េច គឺឥឡូវនៅតែអីចឹង។ ខ្ញុំអត់មានលុយ អត់មានប្តី អត់កូន គឺអត់ទាំង៣ហ្នឹងតែម្តង។
អង្គរធំ ៖ សំណួរចុងក្រោយ តារាស្រីភាគច្រើន បាត់ខ្លួនយូរឆ្នាំ តែវិលត្រឡប់ចូលសិល្បៈវិញ ព្រោះបែកបាក់ប្តី តើអាណូ វិញយ៉ាងម៉េចដែរ?
អាណូ ៖ ខ្ញុំអត់មានបញ្ហា បែកបាក់អី គ្មានអ្នកណាទេ ខ្ញុំត្រឡប់មកចូលសិល្បៈវិញ ព្រោះតែខ្ញុំនៅតែស្រលាញ់ សិល្បៈតើ! ខ្ញុំចង់បម្រើសិល្បៈ មិនមែនយកសិល្បៈជាឈ្នាន់ទេ។ ការងារពិធីករ គឺស៊ីសង លើគេឱ្យមកអាណូ វិញ ហើយខ្ញុំនឹងមើល លក្ខខណ្ឌនិងពេលវេលាសិនថា តើយើងអាចទទួលយកបានអត់? សមស្របជាមួយយើងអត់? បើសិនជាអ្វីដែលគេចង់បាន ត្រូវចិត្តយើងចង់ធ្វើដែរ ខ្ញុំនឹងមកវិញ…៕                                                                      ហ៊ឹម វិចិត្រ

VJ អាណូ ពេលផ្តល់សម្ភាសន៌ផ្ទាល់ដល់ទស្សនាវដ្តី "អង្គរធំ"
VJ អាណូ ពេលផ្តល់សម្ភាសន៌ផ្ទាល់ដល់ទស្សនាវដ្តី “អង្គរធំ”