Loading...

បេប៊ី ប្រកែកសិចស៊ី

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦​ | តារាខ្មែរ | | 0 | ម៉ោង 1:35 am

តាមប្រភពថា ស្រីស្រស់តូចច្រឡឹង គួរឱ្យក្នាញ់ នាងបេប៊ី ត្រូវអ្នកគ្រប់គ្រងកម្មវិធីប្រគំតន្ត្រី “A1 Concert” របស់ប៉ុស្តិ៍ MyTV បញ្ជាឱ្យនាងទៅផ្លាស់ប្តូរសម្លៀកបំពាក់ជាបន្ទាន់ មុនពេលកម្មវិធីប្រគំតន្ត្រី ផ្សាយផ្ទាល់ ចាប់ផ្តើម កាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា វេលាម៉ោង១១ ថ្ងៃត្រង់នោះ ព្រោះតែនៅថ្ងៃនោះ បេប៊ី សិចស៊ីជ្រុលបន្តិច គឺស្លៀកឈុតខ្លី លើជង្គង់ អាវវៀលក្លៀក បញ្ចោញសាច់សខ្ចី។ បេប៊ី ត្រូវអ្នកដឹកនាំកម្មវិធី យកអាវធំមកគ្របពីលើ ហើយស្នើឱ្យស្រីស្រស់ទៅប្តូរឈុតថ្មី វិញជាបន្ទាន់ទៀតផង ដើម្បីចៀសវាងរ ងការរិះគន់ពីមហាជន ពេលកម្មវិធីផ្សាយផ្ទាល់ នោះថា ពិធីការិនីសិចស៊ីពេក ធ្វើឱ្យអ្នកទស្សនាមាន អារម្មណ៍ស្រើបស្រាល។

DSC_7326ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ បេប៊ី ច្រានចោលការ លេចឮបែបនោះ ដោយស្រីស្អាតរូបនេះ អះអាងថា អ្នកគ្រប់គ្រងចង់ឱ្យស្លៀកឈុតក្រហម ឱ្យដូចពិធីការិនីដៃគូ នាងជីជី វិញ។
បេប៊ី វាចាថា “អត់ទេបង! មានឯណា បងឯងដឹងហើយតើ! ខ្ញុំដែលស្លៀកពាក់សិចស៊ីពីអង្កាល់ណាបង! ថ្ងៃហ្នុងមិនមែន អ្នកគ្រប់គ្រងកម្មវិធីបញ្ជា ឱ្យខ្ញុំដូរខោអាវ ព្រោះតែរឿងសិចស៊ីហ្នឹងទេ គឺគាត់ចង់ឱ្យខ្ញុំស្លៀកពាក់ឈុតក្រហមតើ ឱ្យដូចពិធីករ ដៃគូជាមួយគ្នា។ ខ្ញុំអត់ដែលមាន បញ្ហារឿងស្លៀកពាក់ហ្នឹងទេ ហើយខ្ញុំក៏មិនចូលចិត្ត សិចស៊ីខ្លាំងពេកដែរ”។
ក្រៅពីរងការចោទថា បេប៊ី លេងឈុតសិចស៊ី ធ្វើឱ្យអ្នកគ្រប់គ្រង មិនពេញចិត្តនោះ បេប៊ី ហាក់មានទឹកមុខ ស្រងូតស្រងាត់ចម្លែកដែរ មួយរយៈនេះ គឺស្រងូតស្រងាត់មែនទែន ទើបធ្វើឱ្យគេសង្ស័យថា បេប៊ី កំពុងជួបវិបត្តិស្នេហ៍ ពេលខ្លះឡើងច្រៀងលើឆាក ហាក់ដូចជា មិនមានអារម្មណ៍នៅក្នុងខ្លួនឡើយ។
ប្រភពបានឱ្យដឹងទៀតថា បេប៊ី ថែមទាំងចុះស្គម ជាងមុនទៀតផង គឺពិតជាមានការប្រែប្រួល ទាំងរូបរាងនិងទឹកមុខមែន។
ពិធីការិនីសាច់សខ្ចីរូបនេះ និយាយមិនបង្អង់ថា “អត់អីទេបង! តាមពិតខ្ញុំឈឺគឺមកពីខ្ញុំមួយរយៈ ហ្នឹងហត់ពេក អត់បានគេងគ្រប់គ្រាន់ទេ ទើបប្លែកអីចឹង។ រាល់ថ្ងៃ ខ្ញុំរវល់ ធ្វើពិធីករផង ជាប់ថតរឿងផង អីចឹងអត់សូវមានពេលបានសម្រាកទេ។ ពេលបងឯងតេ មកហ្នឹង ខ្ញុំកំពុងថតរឿង “មរតកបេះដូង” ឱ្យផលិតកម្មមហាហង្ស រឿងហ្នឹងថតយូរហើយ តែអត់ទាន់ចប់ទេ”។
ក្រៅពី អាជីពជាពិធីការិនីនៅ MyTV CNC បេប៊ី ក៏ជាតារាចម្រៀងលើឆាកតន្ត្រី ដ៏គួរឱ្យទាក់ទាញផងដែរ តាមរយៈកាយវិការគួរឱ្យក្នាញ់ បើទោះជាសំឡេងមិនដូចអ្នកចម្រៀងអាជីព ក៏មានគេទស្សនា ស្រីស្អាតរូបនេះ ច្រើនជាងតារាមួយចំនួនទៀតដែរ៕ ហ៊ឹម វិចិត្រ