Loading...

មឿ​ន​ សុខ​​ហ៊ុ​ច​ប៉ះ​Pha Yaknoy ខណៈ​​ផង់​ សុភាព​ ជួបPhlay Noy ​នៅ​វគ្គ​​ពាក់​​កណ្ដាល​​ផ្ដាច់​ព្រ័ត្រ​​ “​ខ្សែ​ក្រវាត់​​ជើង​ឯក​​ស្រា​បៀ​រ​​កម្ពុជា​​”

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាជាតិ | | 0 | ម៉ោង 9:02 am

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯកស្រាបៀរកម្ពុជាទម្ងន់៦៥គីឡូក្រាមនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦ នេះ នៅលើសង្វៀន Cambodia Beer នៅ SEATV អ្នកប្រដាល់ មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្សកីឡា ប៉ះអ្នកប្រដាល់ថៃ Pha Yaknoy ខណៈអ្នកប្រដាល់ ផង់ សុភាព ក្លិបរាជសីហ៍ខេត្តរតនគិរីជួបអ្នកប្រដាល់ថៃ  Phlay Noy

លោក លោកញាណ សុធី អ្នកគ្រប់គ្រង ការប្រកួតប្រចាំសង្វៀន SEATV បាននិយាយថា ការជួបគ្នាពេលនោះ មានស្ថានភាព តឹងតែងគួរសមដែរ ដោយអ្នកប្រដាល់ថៃ Pha Yaknoy នេះ ជាអ្នកខ្លាំង និងរឹងមាំមិនងាយស្រួលនឹងបង្ក្រាបទេ។ Play Noy ធ្លាប់ការ ចូលរួមព្រឹត្តិការណ៍ ប្រកួតចំនួន៧លើកហើយ ដោយវាយស្មើ និងឈ្នះ ផាន់ គ្រាន់ ឈ្នះកន ចន្ថា ឈ្នះ ឈិន ក្វាន់ង៉ុយ ចាញ់ មឿន សុខហ៊ុច ចាញ់ធី តុងហ៊ី និងចុងក្រោយចាញ់ ពេជ្រ សីហា ។

 ចំណែកលើកនេះ ដោយ មឿនសុខហ៊ុច មានប្រវត្តិប្រកួតដល់ ទៅ១១២លើក ឈ្នះ៨៧លើក ចាញ់២១លើក និងស្មើ៤លើក រីឯ Pha Yaknoy  មានប្រវត្តិប្រកួត៩៩លើក ឈ្នះ៧៨លើក ចាញ់១៧លើក និងស្មើ០៤លើក ។ មឿនសុខហ៊ុខ មានជំនឿទុកចិត្ត លើកណ្តាប់ដៃ និងសន្ទុះជើងរបស់គេ ដែលអាចបង្ក្រាប អ្នកប្រដាល់អង់គ្លេស នេះ បានសម្រាប់ជំនួបលើកដំបូង នៃព្រឹត្តិការណ៍ជម្រុះដណ្ដើម ខ្សែក្រវាត់ជើង ឯកស្រាបៀរ កម្ពុជា ទម្ងន់ ៦៥គីឡូក្រាមនេះ។

ចំពោះPhlay Noy គេមានចំណាត់ថ្នាក់លេខ១ ក្នុងពូលថៃ ដោយបាន១០ពិន្ទុ ក្នុងការ៤ប្រកួតដូចគ្នា គឺឈ្នះ៣ប្រកួត និងចាញ់១ប្រកួត។ សម្រាប់ការជួបប្រកួតគ្នាលើកនេះ ទោះបីជា ផង់ សុភាព ធ្លាប់ចាញ់Phlay Noy ម្តងហើយក្នុងវគ្គជម្រុះក៏ដោយ ក៏មិនប្រាកដថាអាចចាញ់ទៀតដែរ ប៉ុន្តែយ៉ាងណា សុភាព បានវាយចាញ់ Phlay Noy ក្នុងទឹកទី៤ ក្នុងវគ្គជម្រុះនោះ៕