Loading...

ម៉ិកស៊ិក ដាំដើមឈើ១៨លានដើម​ ប្រឆាំងការបំពុល ខ្យល់អាកាស

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 9:03 am

ម៉ិកស៊ិក៖ រដ្ឋាភិបាល បានថ្លែងកាលពីថ្ងៃច័ន្ទថាអាជ្ញាធរនឹងដាំដើមឈើចំនួន១៨លាន ដើមក្នុងទីក្រុងម៉ិកស៊ិក និងតំបន់ជុំវិញក្រុងនេះដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធការ បំពុលខ្យល់អាកាស។

រដ្ឋមន្ត្រី បរិស្ថានលោក Rafael Pacchiano ហៅការដាំដើមឈើនេះថាជាការដាំព្រៃ ឡើងវិញជាប្រវត្តិសាស្ត្រ ដើម្បីពង្រឹងខ្សែក្រវ៉ាត់បៃតងនៅក្នុងតំបន់ទីក្រុង។

តំបន់ទីក្រុងម៉ិកស៊ិក ដែលកាន់តែរីកធំឡើងនោះត្រូវបានវាយប្រហារដោយការបំពុល បរិយាកាសដ៏អាក្រក់ បំផុតក្នុងអំឡុងពេលជាងមួយទសវត្សរ៍នេះគិតត្រឹមខែមីនាដែលបាន ជម្រុញឲ្យអាជ្ញាធរមាន សមត្ថិកិច្ចរឹតបន្តឹងការធ្វើចរាចរណ៍ចំពោះរថយន្ត៥,៤លានគ្រឿងដែល ធ្វើចរាចរណ៍ប្រចាំថ្ងៃ។

លោក Pacchiano បានថ្លែងថាកង្វះខ្យល់អាកាសនិងសីតុណ្ហភាពខ្ពស់ក្នុងខែមីនា បាននាំឲ្យកើនឡើងនៅក្នុងកម្រិតអូហ្សូន។

ចំណែកវិធាន ការថ្មីដទៃទៀតដែលបានប្រកាសដោយលោក Pacchiano រាប់បញ្ចូលការ ផ្លាស់ប្តូររថយន្ត តាក់ស៊ី១ពាន់គ្រឿងដែលមានអាយុកាលជាង១០ឆ្នាំមកជារថយន្តប្រើ ម៉ាស៊ីកូនកាត់ Hybrid និងដំឡើងកម្មវិធីថ្មីមួយអំពីការដឹកជញ្ជូននិងរថយន្ តដឹកអ្នកដំណើរ។

ដោយឡែក ច្បាប់ប្រឆាំងនិងការបំពុលបរិយាកាសក៏នឹងត្រូវបានរឹតបន្តឹងនៅក្នុង ឧស្សាហកម្មផងដែរ។ រដ្ឋាភិបាលបានបង្គាប់ឲ្យមានការរឹងបន្តឹងជាបណ្តោះអាសន្នចំ ពោះរថយន្តនៅចន្លោះ ខែមេសា និងមិថុនា ដែលនាំឲ្យគ្រប់រថយន្តទាំងអស់ប្រឈមនិងការចត ទុកនៅផ្ទះយ៉ាងតិចមួយសប្តាហ៍ម្តង។

មួយវិញទៀត ជាទូទៅរថយន្តចាស់ៗនិងរថយន្តដែលជួបបញ្ហាឬតេស្តមិនជាប់ក្នុង ការបញ្ចេញឧស្ម័ន ត្រូវបានរឹតបន្តឹងពីការធ្វើចរា ចរណ៍លើដងផ្លូវ។ កាលពីខែមុនក្រសួងបរិស្ថានបានចាប់ ផ្តើមអនុវត្តច្បាប់ ថ្មីដើម្បីការពារដល់ការព្រឹត្តអំពើពុករលួយនៅមជ្ឈមណ្ឌលត្រួតពិនិត្យការ បញ្ចេញឧស្ម័នដែល បានអនុញ្ញាតឲ្យរថយន្តបំពុលបរិស្ថាននៅតែបន្តបើកបរ លើដងផ្លូវ។