Loading...

លោក​ខៀវ កាញារីទ្ធ បញ្ជាក់​ពី​ករណី​ឃាត​កម្ម​លោក​កែម ឡី

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦​ | ព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:46 am

ភ្នំពេញ ៖ ក្រោយកើតមានករណីឃាតកម្ម ដ៏សាហាវឃោឃៅមួយ ដែលខ្មាន់កាំភ្លើងបាញ់ សម្លាប់លោកបណ្ឌិតកែម ឡី យ៉ាងសាហាវ ឃោរឃៅ នៅក្នុងស្តារម៉ាតស្ថានីយប្រេងឥន្ធន³ កាល់តិច (ស្តុបបូកគោ) កាលពីវេលាព្រឹកថ្ងៃទី 10 ខែកក្កដា ឆ្នាំ2016 បង្កឱ្យមានការភ្ញាក់ ផ្អើលដល់មហាជនទូទៅ រួមទាំងថ្នាក់ដឹកនាំ ប្រទេស ថ្នាក់ដឹកនាំបក្សនយោបាយ អង្គការ សង្គមស៊ីវិលនោះមក នៅព្រឹកថ្ងៃទី11 ខែកក្កដា ឆ្នាំ2016 លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានរៀបចំសន្និសីទសារព័ត៌មានមួយ នៅទីស្តីការក្រសួង ដើម្បីបញ្ជាក់អំពីករណី ឃាតកម្មនោះដោយលោកបានអំពាវនាវដល់ ប្រជាពលរដ្ឋឱ្យរក្សាភាពស្ងប់ស្ងាត់ ទុកភារកិច្ច ឱ្យសមត្ថកិច្ចធ្វើការតាមជំនាញ ហើយរាជរដ្ឋាភិបាលនឹងរកឱ្យឃើញពន្លឺនៃឃាតកម្មនេះ។

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍នៅពេលនោះថាក្នុង នាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមក្រសួងព័ត៌មាន ក្នុងនាមជាអតីតអ្នកកាសែត គឺយើងសូមចូល រួមរំលែកទុក្ខចំពោះគ្រួសារសព នូវការបាត់បង់ មនុស្សដ៏សំខាន់ គឺលោកកែម ឡី នេះ។ ទន្ទឹម នេះដែរ គឺសូមជម្រាបថា ការបាត់បង់របស់លោក កែម ឡី មិនគ្រាន់តែនៅក្នុងប្រទេសទេ គឺទូទាំង អន្តរជាតិ ក៏មានការភ្ញាក់ផ្អើល មានការសោកស្តាយ។ ទន្ទឹមនោះ យើងក៏ឃើញមានការសម្តែង មតិផ្សេង²គ្នា រហូតដល់អ្នកខ្លះគិតអ៊ីចេះ ខ្លះ គិតអ៊ីចុះ ប្រាប់ប៉ូលិសត្រូវធ្វើអ៊ីចេះ ប្រាប់ប៉ូលិស ត្រូវធ្វើអ៊ីចុះ។

ក្នុងការងាររបស់យើងខ្ញុំ គឺយើងគិតថា មនុស្សមិនគួរទៅភ័យបារម្ភបង្ហាត់ត្រីឱ្យចេះ ហែលទឹកទេ យើងគួរទុកឱ្យអ្នកជំនាញគេធ្វើការងារនេះ ហើយយើងនឹងបន្តការងារនេះតទៅ ទៀត តាមដានមើលតើរឿងហ្នឹងយ៉ាងណា?”

លោកខៀវ កាញារីទ្ធ បន្តថា ប៉ុន្តែ ខ្ញុំអាច និយាយជាផ្ទាល់ខ្លួនថា អ៊ីចេះ នៅពេលណាដែល មានឧក្រិដ្ឋកម្មកើតឡើងហើយ ដំបូងបំផុត សំណួរដែលដាក់សួរថា តើឧក្រិដ្ឋកម្មនោះនរណា ជាអ្នកចំណេញ? សួរកន្លែងហ្នឹង ទើបយើងអាច ស្រាវជ្រាវទៅ យើងអាចមើលឃើញខ្លះ។ យើង ដឹងហើយបច្ចុប្បន្ននេះ ចំពោះរាជរដ្ឋាភិបាល កម្ពុជា សំខាន់បំផុត គឺការបង្ហាញថា ប្រទេស កម្ពុជា ជាប្រទេសមួយដែលកំពុងមានស្ថិរភាព ជាប្រទេសមួយដែលកំពុងប្រកាន់នូវ របបប្រជាធិបតេយ្យ។ ខ្ញុំចាំថា អស់លោកក៏មិនទាន់ភ្លេច ដែរ ឯកឧត្តម ឱម យ៉ិនទៀង តែងនិយាយថា ការរិះគន់ជាអំបិលម្រេចនៃស៊ុបប្រជាធិបតេយ្យ នៅកម្ពុជា។ បានន័យថា បើសិនជារបបប្រជាធិបតេយ្យ មួយគ្មានការរិះគន់ គ្មានការអីទេ គឺវាក៏មិនល្អណាស់ណាដែរ។ ដូច្នេះចំពោះប្រទេស កម្ពុជា គឺការរិះគន់ជាការធម្មតា ហើយលោក បណ្ឌិតកែម ឡី មិនមែនជាមនុស្សទី1ទេ ដែល ជាអ្នករិះគន់អំពីដំណើរការ នៃរដ្ឋាភិបាល នៃ សង្គមកម្ពុជា គឺមានមនុស្សច្រើនណាស់។ ប៉ុន្តែ នៅពេលបច្ចុប្បន្ននេះ ស្រាប់តែមានរឿងនេះ កើតឡើង ក្នុងពេលដែលរដ្ឋាភិបាល កំពុងខិតខំ ពង្រឹងប្រាប់ថា កម្ពុជា កំពុងតែមានស្ថិរភាព។ ដូច្នេះយើងកំពុងតាមដានទៀត ពិតមែនតែឥឡូវ នេះ បញ្ហាយើងឃើញថា ចាប់បានជនសង្ស័យ ហើយ ប៉ុន្តែតើការស៊ើបសួរយ៉ាងណាទៀត យើង គួរតែទុកការងារនេះឱ្យអ្នកជំនាញធ្វើការងារ ជាជាងធ្វើអត្ថាធិប្បាយបង្វែងខុស ហើយនិង ធ្វើឱ្យបង្វែរទស្សន³របស់សាធារណជនមួយចំនួន នោះ គឺអាចងាកទៅរកផ្លូវខុសបាន។ ដូច្នេះល្អបំផុត គឺការរង់ចាំ និងតាមដានទាំងអស់គ្នា នូវ ការប្រព្រឹត្តនេះ ប៉ុន្តែ ទន្ទឹមនេះដែរ ក៏យើងបាន ខិតខំ គឺរាជរដ្ឋាភិបាល ក៏មិនបានព្រងើយកន្តើយ ដែរ គឺខិតខំបន្តការងារហ្នឹងរហូត ធ្វើយ៉ាងណា រកឱ្យឃើញនូវពន្លឺទាក់ទិននឹងឃាតកម្មនេះ

គួររំព្ញកថា លោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដើម្បីអភិឌ្ឍ ត្រូវបានឃាតករបាញ់ ប្រហារចំនួន2គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម កាលពីវេលា ម៉ោង9និង10នាទីព្រឹក ថ្ងៃទី10 ខែកក្កដា ឆ្នាំ 2016 នៅក្នុងស្តារម៉ាតស្ថានីយប្រេងឥន្ធន³ កាល់តិច តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងមហាវិថីម៉ៅសេទុង ក្រុម76 ភូមិ13 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ លោកកែម ឡី (ជនរងគ្រោះ) បានបើករថយន្ត ម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA9571 )នាមកឈប់នៅ មុខស្តារម៉ាតកាល់តិច រួចបានដើរទៅក្នុងហាង អង្គុយផឹកកាហ្វេ ស្រាប់តែបន្តិចក្រោយមក ក៏ មានជនសង្ស័យ4នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម 2គ្រឿង មកឈប់ក្បែរនោះ បន្ទាប់មកជនដៃដល់ម្នាក់បានចុះពីលើម៉ូតូ ដើរចូលទៅក្នុង ស្តារម៉ាត រួចបានដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ ទៅជនរងគ្រោះចំនួន2គ្រាប់ ចំក្បាល1គ្រាប់ និងដើមដៃធ្លាយទៅគល់ដោះ1គ្រាប់ បណ្តាលឱ្យ ជនរងគ្រោះធ្លាក់ពីលើកៅអី ដួលស្លាប់ក្នុងថ្លុក ឈាម តែម្តង។

ប្រភពដដែលបន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់ចេញមកក្រៅ បំណង ឡើងជិះម៉ូតូបក្ខពួករត់គេចខ្លួន ប៉ុន្តែបក្ខពួករបស់ ជនសង្ស័យបានជិះម៉ូតូរត់គេចអស់ ទើបជនសង្ស័យបានព្យាយាមរត់ដោយថ្មើរជើង រហូត មកដល់មុខវត្តស្វាយពពែ តាមផ្លូវសុធារស ស្ថិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ត្រូវ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ និងកម្លាំង អន្តរាគមន៍ខណ្ឌចំការមន ឃាត់ខ្លួនបាន និងដក ហូតកាំភ្លើងខ្លីម៉ាកឡុក19 ផលិតនៅប្រទេស ចិន 1ដើម ពណ៌ខ្មៅ និងបង់ចំនួន2 យកទៅ សាកសួរនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់។

ក្រោយឃាត់ខ្លួនភ្លាម² ជនសង្ស័យជា ឃាតកររូបនេះ បានអះអាងថា ខ្លួនមានឈ្មោះ ជួប សម្លាប់ អាយុ32ឆ្នាំ មុខរបរកម្មករបាញ់ ថ្នាំសត្វល្អិត នៅស្រុកស្រះកែវ ប្រទេសថៃ និង មានស្រុកកំណើតនៅខេត្តបន្ទាយមាន-ជ័យ។ ជនសង្ស័យបានសារភាពថា ការបាញ់សម្លាប់ លោកកែម ឡី ដោយសារតែជនរងគ្រោះជំពាក់ លុយចំនួន4ពាន់ដុល្លារ អស់រយះពេល1ឆ្នាំហើយ មិនព្រមសង ទើបរូបគេវិលមកពីប្រទេសថៃ តាមដានជនរងគ្រោះរយ³ពេល5ថ្ងៃ ទម្រាំដល់ ថ្ងៃបាញ់សម្លាប់នេះ។

យោងតាមប្រភព័ត៌មានចុងក្រោយ បាន បញ្ជាក់ថា សាវតារជាតិរបស់ជនសង្ស័យជួប សម្លាប់ មានឈ្មោះពិតថា អឿត អាង អាយុ 44ឆ្នាំ មានស្រុកកំណើត នៅភូមិទន្លេស ឃុំ នគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មាន ម្តាយឈ្មោះឯម តាប់ ឪពុកឈ្មោះអឿត អាយុ 64ឆ្នាំ។ នៅឆ្នាំ2011 ឈ្មោះអឿត អាង បាន ប្រពន្ធឈ្មោះយ៉ាង យឿង នៅភូមិល្បើក ឃុំ នគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មុខរបរ ទៅរកស៊ីនៅប្រទេសថៃ និងមានកូនស្រីម្នាក់។ លុះដល់ឆ្នាំ2013 ជនសង្ស័យបានចូលបួសជា សង្ឃ នៅវត្តប្រាសាទធ្នង់ ហៅវត្តក្រឡាញ់ ស្ថិត ក្នុងឃុំតាសោម ស្រុកអង្គរជុំ តែ1ឆ្នាំក្រោយ មក ក៏ផ្លាស់ទៅអាស្រមវត្តកំបោរ ស្ថិតក្នុងភូមិ កំបោរ ឃុំស្វាយស ស្រុកវ៉ារិន រួចក៏ផ្លាស់ទៅ អាស្រមពើងតានាន់ ក្នុងឃុំគោកដូង ស្រុកអង្គរជុំ នៅឆ្នាំ2014. ចូលដល់ឆ្នាំ2015 ជនសង្ស័យ បានសឹក រួចក៏ចូលធ្វើការក្នុងក្រុមអង្គការបរិស្ថានមួយ និងបានឈរជើងធ្វើការនៅស្រុក អង្គរជុំ។ បន្ទាប់មក នៅថ្ងៃទី07 ខែឧសភា ឆ្នាំ2016 ក៏បានប្រពន្ធថ្មីឈ្មោះហឿម ហ៊ត់ នៅភូមិនគរភាស ស្រុកអង្គរជុំ មុខរបរលក់ចាប់ហួយក្នុងភូមិ។ លុះដល់ថ្ងៃទី01 ខែកក្កដា ឆ្នាំ 2016 ជនសង្ស័យបានប្រាប់ប្រពន្ធថា ចេញ ទៅធ្វើការនៅភ្នំពេញ រហូតដល់ថ្ងៃទី10 ខែ កក្កដា ក៏ប្រព្រឹត្តអំពើមនុស្សឃាតបាញ់សម្លាប់ លោកបណ្ឌិតកែម ឡី តែម្តង“៕