Loading...

សង្ស័យ​រឿង​គំនុំ​ លើក​​គ្នា​​ទៅ​​កាប់​​យុវ​ជន​ម្នាក់ ​ដាច់​ម្រាម​ដៃ ​ប៉ូលិស​ឃាត់​ខ្លួន​បាន​ម្នាក់វិញ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 4:10 am

ខេត្តស្វាយរៀង៖ សង្ស័យរឿងគំនុំ យុវជន១ក្រុម មានគ្នា៦នាក់ បានលើកគ្នាមកកាប់ប្រហារលើជនរងគ្រោះ បណ្ដាលឲ្យដាច់ម្រាមដៃស្ដាំ ខណៈពេលលើកដៃរងកាំបិត រួចរត់ឲ្យគេជួយ ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចមូល ដ្ឋាន ដេញចាប់បានបក្ខពួកម្នាក់ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ  ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ភូមិស្វាយ ក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ វ៉ុន សារ៉ាក អាយុ២១ឆ្នាំមាន ទីលំនៅភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ។ រីឯជនរងគ្រោះមានឈ្មោះ សុខ វណ្ណេត អាយុ១៩ឆ្នាំ ភេទប្រុស មានទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ បណ្តលឲ្យរបួសធ្ងន់ ត្រូវចំនួនពីរកាំបិតដាច់ម្រាមដៃស្តាំនិងបាតដៃស្តាំ(លើដៃរងកាំបិត) ក្រោយពេលកាប់ហើយជនរងគ្រោះរត់ចូលសាលា អោយគេជួយ ខ្លួន ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនដកហូតបានវត្ថុតាងដាវ១ដើម ម៉ូតូ១គ្រឿង ម៉ាកស៊ុយសូគីពណ៏សរ យកមកអធិការ ដ្ឋាននគរបាល ដើម្បីធ្វើកំណត់ហេតុ និងស្វែងរកចំពោះបក្ខពួក៥នាក់ ទៀត បានកាប់ទៅលើជនរងគ្រោះ ដើម្បីយកមកចាត់ការតាមច្បាប់ ៕

ចក្ខុ

ជនសង្ស័យកាប់ប្រហារជនរងគ្រោះ ពេលសមត្ថកិច្ចបង្ហាញមុខ នៅប៉ុស្ដិ៍ !
ជនសង្ស័យកាប់ប្រហារជនរងគ្រោះ ពេលសមត្ថកិច្ចបង្ហាញមុខ នៅប៉ុស្ដិ៍ !