Loading...

សម្តេចប៉ាបរិះគន់​ប្រទេស​កំពុង​ផ្គត់ផ្គង់អាវុធ​ក្នុងសង្គ្រាមស៊ីរី

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 5:52 am

តំបន់មជ្ឈិមបូព៌ា៖ សម្តេចប៉ាប Pope Francis កាលពីថ្ងៃអង្គារបាន រិះគន់យ៉ាងចាស់ដៃលើ បណ្តាប្រទេសដែលកំពុង ផ្គត់ផ្គង់អាវុធដល់ភាគីពាក់ព័ន្ធ សង្គ្រាមក្នុងប្រទេសស៊ីរី ខណៈមានការលើកឡើង ក្នុងពេលតែមួយអំពីសន្តិភាព។

បព្វជិតជាន់ខ្ពស់រូបនេះពុំបានបង្ហើប ពីឈ្មោះប្រទេសទាំង អស់នោះឡើយ។ ចំណែករដ្ឋាភិបាល របស់លោកប្រធានាធិបតី Bashar al-Assad កំពុងទទួលបានជំនួយ យោធានិងការជួយផ្សេងៗ ទៀតពីរុស្ស៊ីនិងអ៊ីរ៉ង់ ខណៈក្រុម ប្រឆាំងមួយ ចំនួនបាន និងកំពុង គាំទ្រអំណាច ក្នុងតំបន់របស់ក្រុមមូស្លីម និកាយសាន់នីនិង លោកខាងលិច។

Pope_Francis_1_at_the_general_audience_in_St_Peters_Square_Dec_16_2015_Credit_Daniel_Ibanez_CNA_12_16_15

ខណៈដែលមានមនុស្សជាច្រើនបានរងគ្រោះ និងបរិមាណប្រាក់ដែលមិនគួរឲ្យ ជឿកំពុងចំណាយលើការ ផ្គត់ផ្គង់ សព្វាវុធដល់ ក្រុមប្រយុទ្ធទាំងនោះ។សម្តេចប៉ាបថែមទាំង បានលើកឡើងនៅក្នុងសារ ជាវីដេអូមួយជូនដល់ ក្រុមសប្បរសធម៌ ក្នុងសន្និសិទ មួយអំពីស៊ីរីថា ក្នុងចំណោមបណ្តាប្រទេស ផ្គត់ផ្គង់សព្វាវុធទាំងនោះ គឺស្ថិតក្នុងចំណោមអ្នក ទាំងឡាយដែលចរចា អំពី សន្តិភាព នោះតែម្តង។

តើអ្នកអាចជឿជាក់អ្នក ណាម្នាក់ដែលខ្វល់ខ្វាយឬ បបោសអង្វែលអ្នកជាមួយ និងដៃស្តាំនិងវាយប្រហារអ្នក ដោយដៃឆ្វេង បាន ដោយរបៀបណា?  មានមនុស្សជាង១ភាគបួន នៃបរិមាណមនុស្ស១លាន នាក់ត្រូវបានសម្លាប់ និងជាង១១លាននាក់ ទៀត បានផ្លាស់ទីលំនៅក្នុង ប្រទេសស៊ីរីអំឡុងពេលនៃ សង្គ្រាមស៊ីវិល៥ឆ្នាំនេះ ដែលនាំឲ្យមានវិបត្តិជនភៀស ខ្លួនធំជាងគេ បំផុត របស់អឺរ៉ុបគិតចាប់តាំង ពីសង្គ្រាមលោកលើកទី២។

ទោះជាយ៉ាងណាប្រេសិតរបស់ អង្គការសហប្រជាជាតិប្រចាំ ប្រទេសស៊ីរីបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីសប្តាហ៍ខ្លួន នៅតែមិនច្បាស់នៅពេលដែល ការពិភាក្សាអំពីសន្តិភាពជុំ ក្រោយនឹងប្រព្រឹត្តទៅនោះ។