Loading...

សឿ សុធារ៉ា ចង់បានកូន៥

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ | តារាខ្មែរ | | 0 | ម៉ោង 1:39 am

ដំណឹងស្នេហ៍បែកបាក់ រវាងអ្នកនាងសឿ សុធារ៉ា និងស្វាមី លោកសាពូន មីដាដា បានស្ងប់រលត់មួយរយៈធំ មកហើយ បន្ទាប់ពីពួកគេបានចេញមុខបដិសេធ និងបង្ហាញពីសកម្មភាព ផ្អែមល្ហែមជាមួយគ្នា។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ស្របពេលដែលអាជីព សិល្បៈរបស់ប្តីប្រពន្ធ តារាសិល្បៈមួយគូនេះកំពុងតែស្ងប់ស្ងាត់ និងលែងបណ្តើរគ្នា ផ្អែមល្ហែមដូចមុន ផងនោះ ស្រាប់តែផ្ទុះដំណឹងបែកបាក់ជាថ្មី ដែលមានពាក្យលេចឮ ពីចង្កោមអ្នកសិល្បៈថា ពួកគេកំពុងរស់នៅបែកគ្រែគ្នាទៀតផង។

សឿ សុធារ៉ា និងស្វាមី សាពូន មីដាដា
សឿ សុធារ៉ា និងស្វាមី សាពូន មីដាដា

 

យ៉ាងណា កាលពីពេលថ្មីៗនេះ ក្នុងកម្មវិធីជប់លៀង មង្គលការរបស់ថន តារា បងស្រីបង្កើត របស់កញ្ញាថន លក្ខិណា នៅមជ្ឈមណ្ឌល កោះពេជ្រ អ្នកនាងសឿ សុធារ៉ា បានបង្ហាញវត្តមាន ជាមួយកូនស្រី ដោយពុំបានបណ្តើរ ប្តីមកជាមួយទេ ប៉ុន្តែបានអះអាងថា ជីវិតគូរបស់អ្នកនាងគ្មានបញ្ហាដូចការលេចឮនោះទេ គឺនៅតែល្អូកល្អិន ផ្អែមល្ហែមធម្មតា និងថែមទាំង មានគម្រោងយកកូនបន្ថែមទៀតផង។
សុធារ៉ា ថ្លែងបញ្ជាក់យ៉ាងខ្លីថា “គ្រួសារខ្ញុំអត់មានបញ្ហាអីទេ គ្រាន់តែមិនសូវមានពេលបណ្តើរគ្នា ដោយសារតែ ជាប់រវល់រៀងៗខ្លួន ហើយខ្ញុំចង់បញ្ជាក់ថា ខ្ញុំក៏ចង់បានកូនបន្ថែម ទៀតដែរ គឺខ្ញុំចង់បានកូន ឱ្យគ្រប់ចំនួន៥នាក់”។
ទន្ទឹមនឹងការអះអាង របស់អ្នកនាងសឿ សុធារ៉ា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ សាពូន មីដាដា បានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុក របស់ខ្លួន ដោយថ្លែងក្តីអាណិត ដល់ស្ត្រីទូទៅ ដែលកំពុងស្ថិត ក្នុងដំណាក់កាលកំពុងមានផ្ទៃពោះ កំពុងសម្រាល និងគ្រាដែលទើប នឹងសម្រាល ដែលលោកចាត់ទុកថា ជាគ្រាមហា អាណិតបំផុតក្នុងជីវិតគូ។
មីដាដា បានបញ្ជាក់ថា “ខ្ញុំទើបតែបានយល់ច្បាស់ ពីធម្មជាតិ បេះដូងរបស់ស្ត្រី ដូច្នេះស្ត្រីគួរជាទីគោរពណាស់ ហើយស្ត្រីដែលស្ថិត ក្នុងជីវិតរបស់ខ្ញុំ ទី១ ម្តាយ ទី២ ភរិយា និងទី៣គឺកូន”។
ក្រោយបង្ហោះសារនេះ អ្នកនៅក្នុងបណ្តាញសង្គម ជាច្រើនយល់ថា ជីវិតអាពាហ៍ពិពាហ៍រវាងសឿ សុធារ៉ា និងសាពូន មីដាដា កំពុងតែមានសុភមង្គលយ៉ាង កក់ក្តៅ ហើយអ្នកខ្លះទៀ តបានលើកឡើងថា សុធារ៉ា ពិតជាមានសំណាងដែលបានប្តីចេះ ស្រលាញ់ថ្នាក់ថ្នម និងយល់ដឹងពីទុក្ខធុរៈ។
យ៉ាងណា សឿ សុធារ៉ា មិនបាន បញ្ជាក់ថា នាងនឹងរៀបគម្រោងពពោះ កូនទី២ នៅពេលណានោះទេ ខណៈដែលនាងបានអះអាងថា មិនទាន់បោះបង់អាជីពសិល្បៈចោល នៅឡើយ។
សុធារ៉ា បានថ្លែង ថា “មួយរយៈចុងក្រោយនេះ អាជីពសិល្បៈរបស់ខ្ញុំពិតជាស្ងប់ស្ងាត់បន្តិចមែន តែខ្ញុំពុំបានបោះបង់វាទេ គឺនៅតែទទួលការងារជាធម្មតា គ្រាន់តែមួយរយៈនេះខ្ញុំជាប់រវល់ បង្កើតមុខជំនួញថ្មីមួយ ដូច្នេះការងារសិល្បៈខ្លះក៏ខ្ញុំពុំបានទទួលដែរ”៕ សុខ ស៊ីឡាង

DSC_6296