Loading...

លោក​ Antonio Conte មិន​ចង់​ឲ្យ​ Diego Costa​ ចាក​ចេញពី​ Chelsea

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 2:31 am

បន្ទាប់ពីទទួលព័ត៌មានថា មានក្លឹបជាច្រើនជាពិសេសក្លឹប At.Madrid ចង់បានកីឡាករខ្សែប្រយុទ្ធ Diego Costa លោក Antonio Conte គ្រូបង្វឹកថ្មី ក្លឹបតោខៀវ Chelsea បាននិយាយថា លោកមិនចង់ឲ្យកីឡាករខ្សែប្រយុទ្ធ Diego Costa ចាកចេញពីក្លឹប Chelsea ទេ ព្រោះគេជាកីឡាករមួយរូប ដែលមានទេពកោសល្យល្អ

កីឡាករ Diego Costa
កីឡាករ Diego Costa

លោក Conte បាននិយាយថា៖ “Diego នឹងបន្តនៅជាមួយChelsea តទៅទៀត ។យើងមិនឲ្យគេចាកចេញទៅណាទេ ដោយសារតែគេជាកីឡាករសំខាន់ និងជាកីឡាករល្អបំផុតមួយរូបក្នុងចំណោមកីឡាករល្អៗលើពិភពលោក’’។

គួរំឮកថាកីឡាករវ័យ២៧បានមករួមរស់ជាមួយតោខៀវ Chelsea កាលពីឆ្នាំ២០១៤ក្រោយផ្លាស់មកពីក្លឹបAt  Madrid ។នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន៣៦គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៧៧ប្រកួត៕

ដោយ៖ ហេង ដេត