Loading...

តើ​ក្លឹប​បាល់​ទាត់​ លេង​នៅ​ International Champions Cup ទទួល​បាន​លុយ​ប៉ុន្មាន​?​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 8:19 am

ក្នុងចំណោមក្លឹបធំៗទាំង១៣ ដែលមានសិទ្ធិចូលរួមប្រកួតដណ្តើមពានរង្វាន់ International Champions Cup មានតែក្លឹបRea Madrid មួយគត់ដែលទទួលបានលុយច្រើនជាងគេបំផុតគឺ ១៥លានផោន ស្មើនឹងជាង១៩លានដុល្លារ ខណៈក្លឹបមកពីអង់គ្លេសបិសាចក្រហម Man Utd ឈរលំដាប់លេខ២ ទទួលបានទឹកប្រាក់១២ លានផោនស្មើនឹងជាង១៥លានដុល្លារ។

គួររំឮកថា International Champions Cup គឺជាការប្រកួតដណ្តើមពានរង្វាន់មុនបើករដូវកាល (Pre- Season )

ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ ។ ទីតាំងប្រកួតមានបីកន្លែងគឺ ចិន អូស្ត្រាលី និង អាមេរិក។លុយដែលក្លឹបនីមួយៗទទួលបានគឺ ផ្អែកទៅលើប្រភព២សំខាន់ ទី១គឺ ប្រជាប្រិយភាពរបស់ក្លឹប និង ការផ្សព្វផ្សាយពាណិជ្ជកម្ម។

ខាងក្រោមនេះគឺជាតារាងប្រាក់ឈ្នួលដែលក្រុមនីមួយៗទទួលបានពីការប្រកួតមុនបើកដូវកាល ៖    ( Pre- season )

ក្លឹប

ប្រាក់ឈ្នួល

Real Madrid១៥ លាន ផោន
Manchester United១២ លានផោន
PSG ៩ លានផោន
Chelsea  លានផោន
Liverpool ៩ លានផោន
Bayern Munich៩ លានផោន

Juventus

 លានផោន
Tottenham លានផោន
AC Milan ៩ លានផោន
Inter Milan  លានផោន
Atletico Madrid ២ លានផោន
Borussia Dortmund ៥ លានផោន
FC Barcelona ៩ លានផោន

ដោយ៖ ហេង ដេត