Loading...

អ្នក​លេង​បណ្ដាញ​សង្គម ​ទម្លាយ​ឈ្មោះ​ពិត​ជន​សង្ស័យ​បាញ់​សម្លាប់​លោក ​កែម​​ ឡី​ ខណៈ​នគរ​បាល​ក្រុង​ កំពុង​បន្ដ​នីតិវិធី​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:55 am

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ ជនសង្ស័យម្នាក់ដែលសារភាពថា ជាខ្មាន់កាំភ្លើងបាញ់ សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគ និងស្រាវជ្រាវសង្គម កំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅឡើយ ។

ចំណែកជនសង្ស័យជាឃាតករបាញ់សម្លាប់លោក កែម ឡី ដែលសមត្ថកិច្ចឃាតបាន ហើយសារភាពថា ខ្លួនមានឈ្មោះ ជួប សំលាប់ ជាកម្មករធ្វើការនៅប្រទេសថៃ និងមានស្រុកកំណើតនៅខេត្ដបន្ទាយមានជ័យ ពិតជាបានបាញ់សម្លាប់លោក កែម ឡី ពិតប្រាកដមែន តែត្រូវអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គម បង្ហាញអត្ដសញ្ញាតផ្សេងទៅវិញ ដោយបង្ហោះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ អឿត អាង ជាមន្រ្ដីក្រសួងបរិស្ថានម្នាក់ រស់នៅខេត្ដសៀមរាប ។

dgfjhgksds
រូបថតដែលអ្នកលេងហ្វេកប៊ុកបង្ហោះថាជាជនសង្ស័យបាញ់សម្លាប់លោក កែម ឡី

ជុំវិញករណីនេះ នគរធំបានសាកសួរទៅខាងមន្រ្ដីនគរបាល១រូប នៅស្នងការដ្ឋានក្រុង លោកបានប្រាប់វិញថា សំណុំរឿងខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កំពុងបន្តនីតិវិធី និងចាត់វិធានស្រាវជ្រាវ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅឡើយទេ ៕

cgbfgnghkss
ស្រ្ដីជាប្រពន្ធ និងម្ដាយក្មេក ជនដៃដល់ ដែលគេទម្លាុយតាមហ្វេសប៊ុ