Loading...

សព​លោក​ កែម​ ឡី ​ដង្ហែ​ចេញ​ពី​កន្លែង​កើត​ហេតុ​ហើយ​ ក្រោយ​សាលា​ក្រុង​​អនុញ្ញាត​ឲ្យ​ដឹក​តាម​រថយន្ដ​ជន​រង​គ្រោះ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:47 am

ភ្នំពេញ៖ ទីបំផុត សពលោក កែម ឡី ត្រូវបានដង្ហែចេញពីកន្លែងកើតហេតុហើយ ក្រោយសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យដឹកសពតាមរថយន្ដផ្ទាល់ខ្លួនរបស់ជនរងគ្រោះ តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ។ នេះបើតាមអ្នកព័ត៌មាននគរធំ ប្រាប់ឲ្យដឹងនៅមុននេះបន្ដិច ។

vfghndhmh
ប្រជាពលរដ្ឋជាច្រើនពាក់នាក់ ចោមរោមមកជួយដង្ហែសពលោក កែម ឡី

ប្រភពដដែលបន្ដថា ខណៈពេលនេះ គេសង្កេតឃើញមានមនុស្សម្នាជាច្រើនពាន់នាក់ មកចោមរោមចូលរួមដង្ហែសពលោក កែម ឡី អ្នកវិភាគសង្គម ទាំងទឹកមុខស្រពាន ក្រៀមក្រំ ជាទីបំផុត ។ ចំណែកខាងអាជ្ញាធរវិញ បានដាក់កម្លាំងជួយសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ នៅពេលដង្ហែសពលោក កែម ឡី ទៅកាន់ទីតម្កល់សព នាវត្ដចាស់ ។

ចំណែកជនដៃដល់វិញ ត្រូវកម្លាំងនគរបាលខណ្ឌចំការមន បញ្ជូនបន្ដទៅសាកសួរនៅស្នងការរាជធានីភ្នំពេញ ៕

នូ សុផាន់ណា

dfgfhsdfshh
រថយន្ដដឹកសពលោក កែម ឡី ចេញដំណើរពីកន្លែងកើតហេតុ…