Loading...

ជន​ឆក់​ទូរ​ស័ព្ទ​ដៃគេច​ទៅ​​បុក​​រថយន្ដ​​កាល​​ពី​​យប់​​ម្សិល​មិញ​ ស្លាប់​បាត់​ហើយ​ !​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 6:57 am

ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៣ ខែកក្កដា នៅតាមបណ្តោយផ្លូវ៥១កែង១៨៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនជាតិហូឡង់បានសម្រេចហើយរត់គេចជិះទៅបុករថយន្តព្រូសមួយគ្រឿងរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតបានស្លាប់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ ខែកក្តដា ។

ជនសង្ស័យដែលស្លាប់មានឈ្មោះ លី សុវណ្ណភិរម្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៣៥ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានស្លាប់នៅក្នុងមន្ទីពេទ្យកាល់ម៉ែត្រនៅវេលាម៉ោង១០ព្រឹកថ្ងៃទី ១៤ ខែកក្តដា ។

ចំណែកជនរងគ្រោះក្នុងហេតុការឆក់នេះមានឈ្មោះ JASON.A ភេទប្រុស ជនជាតិហូឡង់ មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារOK.TROTIC ផ្លូវ១៩ សង្កាត់ជ័យជំនះ បាត់បង់ទូរស័ព្ទ IPHON ៥Sចំនួន០១គ្រឿង ។

vfgjhjmhd
ជនសង្ស័យឆក់ ដេកសន្លប់កណ្ដាលផ្លូវ រូបកាលនៅរស់

គួររំលឹកផងដែរថា តាមសំដីអាវុធហត្ថខណ្ឌដូនពេញបានអោយដឹងថា នៅវេលាម៉ោង៩យប់មានករណីប៉ុនប៉ងកាប់ប្លន់យកម៉ូតូ ស៊ុយហ្សុយគី និច ពណ៍ក្រហម តែមិនបានសំរេចទេ ហើយជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ នៅពេលផ្អើលឆោឡោនោះ អាវុធហត្ថខណ្ឌដូនពេញបានជិះដេញតាមប្រកិតពីក្រោយរហូតដល់វត្តស្ទឹងមានជ័យក៏បាត់ដាន ដោយសារតែជនសង្ស័យជិះចូលតាមច្រកចំហៀងវត្ត ។

បន្ទាប់ពីអាវុធហត្ថដេញតាមជនសង្ស័យរហូតបាត់ដានហើយ អាវុធហត្ថក៏ត្រឡប់មកគោលដៅវិញ ខណៈពេលជិះដល់ស្តុបអាងទឹក ស្រាប់តែមានកម្លាំងអាវុធហត្ថបោះដៃប្រាប់ថា មានករណីឆក់ទូរស័ព្ទជនហូឡង់បានសំរេចនៅផ្លូវ១៨៤កែង៥១ ហើយជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ២គ្រឿង បានជិះដល់ផ្លូវនេរុហ៍កាត់តាមស្តុបអាងទឹក ស្របពេលដែលកំលាំងអាវុធហត្ថដែលត្រឡប់ពីស្ទឹងមានជ័យក៏ចាំពួនស្ទាក់ត្រង់ចំនុចអាងទឹកបានឃើញមុខសញ្ញាជិះកាត់មុខក៏ដេញតាមរហូតដល់ផ្លូវនេរុហ៍កែង១៥៦ ទើបចាប់បានជនសង្ស័យម្នាក់ដោយសារតែគេជិះម៉ូតូទៅបុកគូទរថយន្ត តូយ៉ូតាប្រូស ដួលសន្លប់របួសធ្ងន់ ។ ចំណែកបក្សពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពេលចាប់ឃាត់ខ្លួនជនសង្ស័យឆក់ដែលរងរបួសធ្ងន់ម្នាក់ជិះម៉ូតូមួយម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ អត់ស្លាក់លេខ ហើយជនសង្ស័យរបួសធ្ងន់អាវុធហត្ថក៏បញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត ៕

ប៊ុន ស៊ុន្ធី