Loading...

Chevrolet Camaro – ស៊េរី​ពិ​សេស​៥០​ឆ្នាំ​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦​ | បច្ចេកវិទ្យា | | 0 | ម៉ោង 2:25 am

ស៊េរីអបអរខួបកំណើតការរចនាឡើងវិញ នូវរូបរាងខាងក្រៅ មាន២ស៊េរី Coupe និងបើកដំបូល ប្រើប្រាស់ម៉ាស៊ីន ៦,២លីត្រ V8 ។

Chevrolet Camaro ឧទ្ទេសនាមស៊េរីពិសេស អបអរខួបកំណើត៥០ឆ្នាំ នៃការចាប់កំណើត Camaro ។ ស៊េរីអបអរខួបកំណើតនេះ មានឈ្មោះ Camaro 50th Anniversary Edition ។ រថយន្តមាន២ស៊េរី coupe និង convertible (បើកដំបូល) ។

Chevrolet Camaro – ស៊េរីពិសេស៥០ឆ្នាំ ។

Camaro ស៊េរីពិសេសមានពណ៌ខាងក្រៅប្រផេះលោហធាតុ (Nightfall Gray Metallic) យ៉ាន់ ២០អ៊ីញ បោះពុម្ពអក្សរ “Celebtating Fifty Years Of Camaro” ។ ក្រៅពីនេះ Chevrolet នៅមានការរចនាឡើងវិញ នូវសំណាញ់រ៉ា ឌីយ៉ាទ័រ ឆ្នូតពណ៌ក្រហមរត់តាមបណ្តោយ ពីគម្របកាប៉ូឡើងដំបូលអូសចុះ ទៅគម្របឃ្លុបក្រោយ ។ ពណ៌ក្រហមនេះ ក៏មានបង្ហាញនៅតង្កៀបហ្វ្រាំងផងដែរ ។ គំរូរថយន្តស្ព័រនេះបំពាក់ កញ្ចប់ចង្កៀងមុខ HID ភ្លើងក្រោយ LED និង ស្លាបខ្យល់ខាងក្រោយ ។

2017 Camaro 50th Anniversary Special Edition

ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក មិនផ្សព្វផ្សាយរូបភាពផ្ទៃខាងក្នុងទេ ប៉ុន្តែក្រុមហ៊ុនឲ្យដឹងថា ស៊េរីពិសេសរបស់ Camaro មានកៅអីស្បែកពណ៌ខ្មៅ ។ ដូចផ្ទៃខាងក្រៅដែរ ពណ៌ក្រហម ក៏មានបង្ហាញនៅផ្ទៃខាងក្នុងដែរ និងមាន logo ខួប៥០ឆ្នាំស្ថិតនៅលើតាប្លូបញ្ជា និងនៅលើដៃចង្កូត ។

2017-chevrolet-camaro-50thanni-1856-8585-1457405866

Camaro 50th Anniversary Edition ប្រើប្រាស់ម៉ាស៊ីន ៦,២លីត្រ V8 កម្លាំង ៤៥៥សេះ កម្លាំងបង្វិលជុំ អតិបរមា ៦១៦ញូវតុនម៉ែត្រ ។ រថយន្ត អាស្រ័យលើការ ជ្រើសរើសលេខដៃ ៦ល្បឿន ឬ ស្វ័យប្រវត្តិ(អូតូ) ៨ល្បឿន ។

តាមផែនការ Chevrolet Camaro 50th Anniversary Edition ចេញលក់ចាប់ពីពាក់កណ្តាលឆ្នាំ ២០១៦ តទៅ ។ តម្លៃលក់របស់រថយន្តនេះ នឹងប្រកាសនៅក្នុងពេលវេលាចេញលក់នោះ ៕

ដោយ៖ តូច រំលឹក