Loading...

ឪស្លាប់​៥ថ្ងៃ កូន​តូច​៣នាក់​ដេក​ឱប​សព​ដល់​​ហើម​​ស្អុយ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:40 am

ខេត្តរតនគិរី ៖ ជារឿងដ៏គួរឱ្យតក់ស្លុតរន្ធត់ ចិត្តបំផុត សម្រាប់ក្រុមគ្រួសារទុរគតមួយនេះ ដែលស្ត្រីជាប្រពន្ធទើបនឹងស្លាប់បាន៥ខែ ស្រាប់តែបុរសជាប្តីត្រូវធ្លាក់ខ្លួនឈឺស្លាប់ដែរ បន្សល់ ទុកកូនតូចៗចំនួន៣នាក់ រស់នៅកំព្រាគ្មានទីពឹង មិនដឹងថាឪពុកស្លាប់ ស្មានថា ឪឈឺដេកដណ្តប់ ភួយ ទើបចេះតែដេកក្បែរសពឪពុក រហូតដល់ ជះក្លិនស្អុយទ្រាំមិនបាន ក៏នាំគ្នាចេញមកចង តង់កៅស៊ូដេកក្រៅខ្ទម ទីបំផុតទម្រាំតែអ្នក- ស្រុកភូមិដឹងដំណឹង សពដែលស្លាប់អស់រយៈ ពេល៥ថ្ងៃ បានហើមស្អុយរលួយទៅហើយ។

ហេតុការណ៍ដ៏គួរឱ្យរន្ធត់ចិត្តខាងលើនេះ  បានកើតមានឡើងកាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។

បុរសជាឪពុកដែលដេកស្លាប់រហូតដល់ ហើមស្អុយក្នុងខ្ទមនោះ មានឈ្មោះស៊ីន បូរ៉ា អាយុ ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិកូនត្មាត ឃុំ អញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានប្រពន្ធ ឈ្មោះសាន សុខុំ ទើបនឹងស្លាប់ចោលប្តី និង កូន កាលពី៥ខែកន្លងទៅ។ ចំណែកកូនប្រុស ស្រីតូចៗទាំង៣នាក់ ដែលកំពុងក្លាយជាក្មេង កំព្រាគ្មានទីពឹង រួមមាន ទី១-ឈ្មោះរ៉ា សាន ភេទប្រុស អាយុ១៣ឆ្នាំ ទី២-ឈ្មោះរ៉ា វ៉ិត ភេទស្រី អាយុ១១ឆ្នាំ និងទី៣-ឈ្មោះរ៉ា ស្រីម៉ៅ ភេទស្រី អាយុ៧ឆ្នាំ។

តាមប្រភពពីក្មេងប្រុសស្រីទាំង៣នាក់ បងប្អូន បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា ពួកគេអភ័ព្វខ្លាំងណាស់ ម្តាយស្លាប់ចោល ទើប នឹងបានប្រមាណ៥ខែ ស្រាប់តែពេលនេះ ឪពុក បានស្លាប់ទៀត ទុកឱ្យពួកគេរស់នៅគ្មានទីពឹង អ្វីទាំងអស់។ ដំបូងឡើយឪពុករបស់ពួកគេ បានធ្លាក់ខ្លួនឈឺធ្ងន់ តែពួកគេគ្មានប្រាក់ទិញ ថ្នាំឱ្យឪពុកលេប ឬមានលទ្ធភាពនាំឪពុកទៅ មន្ទីរពេទ្យព្យាបាលនោះទេ ណាមួយផ្ទះរបស់ ពួកគេស្ថិតនៅឆ្ងាយដាច់ស្រយាលពីភូមិខ្លាំង ណាស់ និងស្ទើរតែគ្មានមនុស្សធ្វើដំណើរឆ្លង- កាត់ទៅមកទៀតផង។ ជារៀងរាល់ថ្ងៃ ពួកគេ ទាំង៣នាក់បងប្អូនបានចែកផ្លូវគ្នាចេញដើរ បេះផ្លែឈើ ជីកដំឡូង ខ្វារក្តាម រើសខ្យងយក មកស្លហូបជុំគ្នាជាមួយឪពុកដែលមានជំងឺធ្ងន់។

ប្រភពដដែលបន្តថា កាលពីរយៈពេល ប្រមាណ៤-៥ថ្ងៃមុន ឪពុកពួកគេឈឺកាន់តែ ធ្ងន់ រហូតដល់លែងដឹងខ្លួន ដោយចេះតែសំងំ ដេកដណ្តប់ភួយនៅក្នុងខ្ទម ចំណែកពួកគេប្រឹងដាស់ ហៅឪពុកឱ្យហូបបាយទឹកដែរ តែឪពុកមិនព្រម ក្រោកសោះ ហើយពួកគេក៏មិនទាន់ដឹងថា ឪពុក ស្លាប់ដែរ ស្មានថាគាត់ដេកយកកម្លាំង ទើប នៅតែបន្តនាំគ្នាដេកក្បែរឪពុករហូត។ បន្ទាប់ មក ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ចាប់ផ្តើមមានក្លិន ស្អុយភាយចេញពីកន្លែងឪពុកដេកខ្លាំងឡើង រហូតដល់ពួកគេលែងអាចដេកក្បែរឪពុកបាន ក៏នាំគ្នាចងតង់កៅស៊ូមួយនៅមុខខ្ទម ក្បែរផ្លូវ នាំគ្នាស្នាក់នៅ បំណងចាំស្ទាក់អ្នកស្រុកភូមិ ដែលធ្វើដំណើរឆ្លងកាត់ ឱ្យជួយមើលឪពុកផង តែមិនមានអ្នកណាឆ្លងកាត់សោះ។ រហូតដល់ ពេលដែលមានអ្នកភូមិមកប្រទះឃើញ ទើប ពួកគេដឹងថា ឪពុកបានស្លាប់បាត់ទៅហើយ។

តាមសម្តីអ្នកភូមិម្នាក់ដែលបានដឹងរឿងនេះ មុនគេ បានបញ្ជាក់ថា ដំបូងឡើយនៅរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ គាត់បានដើរ ទៅដកផ្សិតនៅក្នុងព្រៃ ក្បែរផ្ទះជនរងគ្រោះ ហើយក៏ក្រឡេកឃើញក្មេងតូចៗទាំង៣នាក់ បងប្អូនអង្គុយទទូរតង់ ដែលមានចម្ងាយប្រមាណ ២០ម៉ែត្រពីខ្ទម ទើបចូលទៅសាកសួរថាហេតុអ្វី បានជាពួកគេមកអង្គុយនៅទីនេះ មិនព្រមចូល ក្នុងខ្ទម? ទើបក្មេងទាំង៣នាក់ប្រាប់ថា ឪពុក ពួកគេឈឺធ្ងន់ខ្លាំងណាស់ ក្រោកមិនរួចទេ មិន និយាយស្តីអ្វីទាំងអស់ គិតតែដេកដណ្តប់ភួយ ៤-៥ថ្ងៃមកហើយ និងថែមទាំងមានក្លិនស្អុយ ទៀត ទើបគេដេកក្បែរលែងបាន ក៏នាំបងប្អូន មកដេកខាងក្រៅ។ ភ្លាមនោះ ដោយមានការ សង្ស័យ គាត់ក៏ប្រញាប់ចូលទៅពិនិត្យក្នុងខ្ទម ស្រាប់តែប្រទះឃើញសពបុរសជាឪពុកក្មេង- ប្រុសស្រីទាំង៣នាក់បានស្លាប់ រហូតដល់ហើម ស្អុយរលួយទៅហើយ ទើបប្រញាប់រាយការណ៍ ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ និងផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើល ដោយក្តីរន្ធត់គ្រប់ៗគ្នា ព្រោះតែនឹកអាណិត ដល់ក្មេងតូចៗទាំង៣នាក់ ដែលមិនដឹងថាឪពុក ខ្លួនស្លាប់ ទុករហូតដល់សពឪពុកហើមស្អុយរលួយ នៅក្នុងខ្ទមស្នាក់នៅ។

ក្រោយកើតហេតុ សមត្ថកិច្ចបានសម្រេច ចាត់ចែងបូជាសពបុរសជាឪពុកក្មេងតូចៗទាំង ៣នាក់ ដែលហើមស្អុយរលួយទៅហើយនោះ   នៅល្ងាចថ្ងៃដដែលនោះតែម្តង។ ចំណែកក្មេង- ប្រុសស្រីទាំង៣នាក់ ត្រូវបានអាជ្ញារនាំទៅមើល ថែជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំទាក់ទងរក អង្គការមកទទួលយកទៅបីបាច់បន្ត និងផ្គត់ផ្គង់ ឱ្យបានចូលរៀនសូត្រ មានចំណេះដឹងជាទុន សម្រាប់អនាគត”៕

13689668_263878920646253_822908195_n IMG-20160713-WA0074 IMG-20160713-WA0075