Loading...

ភរិយា​​​ និង​កូនៗ​លោក​ កែម ​ឡី​ នឹង​ទៅ​រស់​នៅ​ប្រទេស​អូស្រ្ដាលី​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:44 am

ភ្នំពេញ៖ ភរិយានិងកូនៗទំាងអស់របស់លោក កែម ឡី នឹងចាកចេញទៅរស់នៅក្នុងប្រទេសអូស្រ្តាលី បន្ទាប់ពីរៀបចំពិធីបុណ្យសពលោក កែម ឡី រួចរាល់ចប់សព្វគ្រប់ ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី បានប្រាប់ឲ្យដឹងនៅកាលពីព្រឹកមិញនេះ ។

លោកស្រី បានបន្ដថា ដោយសារមានការជួយជ្រោមជ្រែងពីស្ថានទូតអូស្រ្តាលី លោកស្រ្ដី និងកូនៗ សម្រេចចាកចេញពីប្រទេសទៅរស់នៅប្រទេសអូស្ដ្រាលី ក្រោយរៀបចំពិធីបុណ្យសពស្វាមីលោកស្រី ចប់សព្វគ្រប់ ។

គួរបញ្ជាក់ថា លោក កែម ឡី មានភរិយាឈ្មោះ ប៊ូ រចនា មានកូនប្រុស៤នាក់ និងក្នុងផ្ទៃម្នាក់ទៀត ៕