Loading...

អគ្គិភ័យ​កំពុង​ឆេះ​ឃ្លាំង​ស្តុក​អេត​ចាយ​យ៉ាង​សន្ធោ​សន្ធៅ​ នៅ​រកា​ខ្ពស់ ​ស្រុក​ស្អាង​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 2:08 am

ខេត្ដកណ្ដាល៖ អគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្ដុកអេតចាយមួយកន្លែងយ៉ាងសន្ធោសន្ធៅ ទាំងកណ្ដាលថ្ងៃត្រង់ ស្ថិតនៅភូមិរកាខ្ពស់ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោងប្រមាណ២ និង៤០នាទីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ ។

បើតាមអ្នកយកព័ត៌មាននគរធំ បានឲ្យដឹងថា រហូតមកដល់ពេលនេះ គឺមានរថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកស្អាង បានទៅដល់ និងកំពុងជួយបាត់ពន្លត់ហើយ ។ ចំណែកឯមូលហេតុនៃការឆេះខាងលើនេះ មិនទាន់មានប្រភពណាអះអាងប្រាកដនៅឡើយទេ ។

ព័ត៌មានលម្អិត សូមរង់ចាំអានលើទំព័រកាសែត នគរធំ ៕