Loading...

ឆេះ​​ផ្ទះ​​លក់​​ចាប​​ហួយ​ ​នៅ​គីឡូ​ម៉ែត្រ​លេខ​៦​ ​របួស​ស្រ្ដី​វ័យ​ចំណាស់​ម្នាក់​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 8:52 am

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង បណ្តាលឲ្យស្ត្រីម្ចាស់ផ្ទះម្នាក់ រងរបួសធ្ងន់ ដោយសារតែផ្ទុះកំប៉ុងហ្គាស ដែលទុកក្នុងទូរក្បែរពិដុងសាំងបណ្តាលឲ្យឆាបឆេះពេញផ្ទះតែម្តង  កាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៣៥៨ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

gvfdhfnsdds
រថយន្ដពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់

ម្ចាស់ផ្ទះមានឈ្មោះ ហេ ប៉ន ភេទប្រុស អាយុ ៧៥ឆ្នាំ មុខរបរ ចាបហួយ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ចំណែកឯប្រពន្ធឈ្មោះ ជួន ម៉ាលឹក ភេទស្រី អាយុ ៨០ឆ្នាំ មុខរបរ នៅផ្ទះ បានរងរបួសធ្ងន់ចំដៃខាងឆ្វេង ជើងខាងឆ្វេង និងថ្លល់ខាងឆ្វេង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយលក់អីវាន់ចាប់ហួយនៅខាងមុខផ្ទះតែម្នាក់ឯង ហើយបានដាក់កំប៉ុងហ្គាសនៅក្នុងទូរឈើជិតនិងពិដុងសាំង ខណៈពេលនោះ ស្រាប់តែបានលឺសូសំលេងផ្ទុះកំប៉ុងហ្គាសយ៉ាងខ្លាំង ហើយបានបង្កឲ្យមានអណ្តាតភ្លើងចេញមកឆាបឆេះដល់ពិដុងសាំង បណ្តាលផ្តុះពិដុងសាំងជះពេញមុខផ្ទះនឹងលើគ្រែអីវាន់ចាប់ហួយ បណ្តាលឲ្យជះអណ្តាតភ្លើងរលៀកស្ត្រីម្នាក់ រងរបួសធ្ងន់ ភ្លាមៗនោះ ប្រជាពលរដ្ឋតែនៅជិតនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យចំនួន ២បំពង់ យកមកបាញ់ ។

dfhgfnhgjdh
ស្រ្ដីម្ចាស់ផ្ទះ ត្រូវភ្លើងរលាករបូស កំពុងព្យាបាល

 

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់ ៕

កែវ ឈីម