Loading...

ផ្តល់​ថវិកា​២​លាន​រៀល ដល់​កម្លាំង​នគរ​បាល​ខណ្ឌ​និង​ប៉ុស្តិ៍​ បង្រ្កាប​ខ្មាញ់​កាំ​ភ្លើង​​បាញ់​លោក ​កែម​ ឡី​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 1:44 am

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកក្ដដា នៅអធិការដ្ឋានខណ្ឌចំការមន ដោយមានការដឹកនាំ ដោយលោក យិន សាន អធិការខណ្ឌចំការមន លោកព្រុំ សំខាន់ គណ:អភិបាលខណ្ឌចំការមន និងលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២លានរៀលដល់កម្លាំងអន្តរាគមន៍ខណ្ឌចំការមន និងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដែលបង្រ្កាបបានខ្មាញ់កាំភ្លើងបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យ កាលពី ថ្ងៃទី១០ ខែកក្កដា កន្លងមកនេះ ។

លោក យិន សាន អធិការខណ្ឌចំការមនបានឲ្យដឹងថា ថវិកាចំនួន២លានរៀលនេះបាន មកពីការឧបត្ថម្ភរបស់លោកព្រុំ សំខាន់ គណ:អភិបាលខណ្ឌចំការមន និងលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ ចំនួន១លានរៀល និងថវិការបស់លោកផ្ទាល់ចំនួន១លាន រៀលបានឧបត្ថម្ភលើកទឹកចិត្តដល់កម្លាំងអន្តរាគមន៍ខណ្ឌចំការមន និងនគរបាលប៉ុស្តិ៍ទន្លេ បាសាក់ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងឈានដល់ការបង្ក្រាបបានជនដៃដល់ជាខ្មាញ់កំាំភ្លើងម្នាក់ ភ្លាមៗនៅមុខផ្សារទំនើបអ៊ីអន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពីជនដៃដល់ បានបាញ់សម្លាប់លោក កែម ឡី ចំនួន២គ្រាប់ ដែលកំពុងតែអង្គុយហូបកាហ្វេនៅក្នុងស្តារ ម៉ាតកាល់តិច ស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា កន្លងមកនេះ ។

IMG_4026

លោកអធិការខណ្ឌចំការមនបានបន្តទៀតថា ដើម្បីជាការលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ច ដែលបានខិតខំបង្រ្កាបបានឃាតកដែលជាដៃដល់ភ្លាមៗ លោកនិងអភិបាលខណ្ឌចំការមន ព្រមទាំងលោកចៅសង្កាត់បានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្លាំងអន្តរាគមន៍ខណ្ឌចំការមន ចំនួន ១លានរៀល និងឧបត្ថម្ភទៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចំនួន១លានរៀលផងដែរ ៕

គួន ចំរើន