Loading...

វីរបុសGriezmann ​ ជួយ​ឲ្យមាន់គកបារាំង​​ឈ្នះ​អាល្លឺម៉ង់ ២-០ ឡើង​ផ្ដាច់ព្រ័ត្រ​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 15:46 pm

ទីបំផុតក្រុមជម្រើសជាតិមាន់គកបារាំង រកបានកៅអីមួយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ យូរ៉ូ២០១៦  បន្ទាប់ពីយកឈ្នះ ក្រុមឥន្ទ្រីដែក អាល្លឺម៉ង់ ដោយលទ្ធផល ២-០ ក្នុងការប្រកួ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពី រាត្រីថ្ងៃព្រហស្បត៍ ទី៧ កក្កដា ២០១៦ ។

គ្រាប់បាល់២គ្រាប់ របស់បារាំង រកបានដោយខ្សែបម្រើឆ្នើម Griezmann ស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទី៤៥និងគ្រាប់ទី២ ស៊ុតបញ្ចូលទី នៅនាទី៧២ បន្ទាប់ពីអ្នកចាំទី Manuel Neuer ទះបាល់ចេញមិនបានល្អ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមបារាំង ឡើងទៅ ប៉ះព័រទុយហ្គាល់ នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១១ ខែកក្កដា ខាងមុខ៕

ព័តមានលម្អិតសូមរកអានទំព័រកាសែត នគរធំ

ដោយ៖ ហេង ដេត