Loading...

លោក ហូ ​ជីមិញ មានប្រវត្តិបែបណា?(ត)

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦​ | វិទ្យាសាស្រ្ដ និងស្រាវជ្រាវ | | 0 | ម៉ោង 8:58 am

តំណែងប្រធានាធិបតីនិងក្រោយពីពេលនោះមក

 តាមរយៈកិច្ចព្រមព្រៀងទីក្រុងជេនីវ៉ា សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមរបស់លោក ហូ ជីមិញបានផ្លាស់ទៅកាន់ ក្រុងហាណូយ ដែលជាទីតាំងខ្លួនបានបង្កើតរដ្ឋាភិបាលវៀតណាមខាងជើងនិងបង្កើតគណៈបក្សរដ្ឋមួយ ដែលដឹកនាំលទ្ធិកុម្មុយនិស្តដើ រផ្លូវតែមួយប្រកបដោយជោគជ័យ ។ទន្ទឹមនិងនេះក៏មានការបង្កើតក្រុមមួយឡើងវិញនៃកម្លាំង ប្រជាធិបតេយ្យនិងប្រឆាំងកុម្មុយ និស្តនៅវៀតណាមខាងត្បូង។

ការបែងចែកវៀតណាមជាពីរគឺ ខាងត្បូងនិងជើងបាននាំឲ្យកើតមានចលនាឬភាពជ្រួលច្របល់ទ្រង់ទ្រាយធំក្នុងប្រទេស។ ថ្វីបើសហរដ្ឋអាមេរិកបានស្នើនូវគម្រោងមួយចំពោះការបង្រួបបង្រួមប្រទេសនិងការបោះឆ្នោតតែមួយសម្រាប់ វៀតណាមទាំងមូល ក៏សំណើរនោះត្រូវបានបដិសេធដោយវៀតណាមខាងជើងដែរ។

ស្ថានការណ៍នៅវៀតណាមខាងជើងកាន់តែអាក្រក់ស្របពេលប្រជាពលរដ្ឋត្រូវការដើរលើសិទ្ធិរបស់ ពួកគេក្នុងការ បញ្ចេញមតិប្រឆាំងនិងរដ្ឋាភិបាល។ មនុស្សមួយចំនួនដែលត្រូវបានគេរកឃើញពីទង្វើដូច្នេះត្រូវបានចាប់ដាក់ពន្ធនាគារនិងកាត់ទោសប្រហារជីវិត។

ហូ ជីមិញ បានដឹកនាំរដ្ឋាភិបាល ក្រោយមកបានណែនាំឬដាក់ចេញនូវកម្មវិធីកាត់បន្ថយការជួលនិងកែ ទម្រង់ដីធ្លី ដែលមានគោលបំណងកំចាត់ចោលនូវសត្រូវគ្រប់ជាន់ថ្នាក់របស់រដ្ឋាភិបាល។ជនរងគ្រោះនៅក្នុងកម្មវិធីនេះត្រូវបានបាញ់ សម្លាប់និងកាត់ក្បាលនិងដាក់ហាលថ្ងៃខ្យល់កណ្តាលវាលរហូតដល់ស្លាប់។ តាមដែលគេដឹងមកថាមានប្រជាជនវៀតណាមខាង ជើង៥០ម៉ឺននាក់បានបាត់បង់ជីវិតរបស់ពួកគេក្រោមរដ្ឋាភិបាលរបស់លោក ហូ ជីមិញ ។

ក្នុងឆ្នាំ១៩៥៩ លោក ហូ ជីមិញ បានតែងតាំងលោក Le Duan ឲ្យបម្រើការជាមេដឹកនាំស្តីទីបក្ស។ ក្នុងឆ្នាំតែមួយនោះវៀតណាមខាងជើងបានចូលឈ្លានពានឡាវ។ ថ្វីបើ ហូ ជីមីញ ពុំបានកាន់តំណែងយូរអង្វែងក្តីក៏យ៉ាងណាក៏ដោយ លោកនៅតែជាមនុស្សសំខាន់ម្នាក់ក្នុងប្រទេសវៀតណាមផងដែរ។

លោក ហូ ជីមិញ បានដើរតួនាទីដ៏សំខាន់មួយនៅក្នុងការចរចាកិច្ចព្រមព្រៀងសន្តិភាពមួយក្នុងឆ្នាំ១៩៦៣ ជាមួយនិង ប្រធានាធិបតីវៀតណាមខាងត្បូង Diem ។តែយ៉ាងណាការផ្លាស់ប្តូរនេះមិនជួយអ្វីបានច្រើនឡើយ។ក្នុងឆ្នាំ១៩៦៤ វៀតណាមខាងជើង បានប្រឈមនិងគ្រោះថ្នាក់កាន់តែខ្លាំងជាងមុនទៅទៀតពីវៀតណាមខាងត្បូងស្របពេលដែលសហរដ្ឋអាមេរិកបានបញ្ជូនកម្លាំងនិង  កងទ័ពកាន់តែច្រើនដើម្បីគាំទ្រដល់វៀតណាមខាងត្បូងក្នុងសង្គ្រាម។

ក្នុងឆ្នាំ១៩៦៨ អ្នកចរចារបស់សហរដ្ឋអាមេរិកនិងវៀតណាមបានចាប់ផ្តើមពិភាក្សារកមធ្យោបាយដើម្បីបញ្ចប់ សង្គ្រាម។ ទោះជាយ៉ាងណាការចរចានេះ បានអូសបន្លាយពេលរហូតដល់ឆ្នាំ១៩៦៩ ស្របពេលដែលមានការចរចាទៅវិញ ទៅមកនៅក្នុងកិច្ចព្រមព្រៀងគុណប្រយោជន៍ មួយដែលធ្វើទៅបាន។ ទន្ទឹមនិងនេះលោកហូ ជីមិញ បានទាមទារឲ្យកម្លាំង របស់លោកបន្តនៅក្នុងសង្គ្រាមក្នុងវៀតណាមខាងត្បូង រហូតដល់វៀតណាមបានបង្រួបបង្រួមគ្នាឡើងវិញ។ (តទៅថ្ងៃស្អែក)