Loading...

សម្តេច ​ហ៊ុន​ សែន ​បន្ត​យុទ្ធនាការ​ចុះ​មូល​ដ្ឋាន​២៥​ខេត្ត-ក្រុង

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 6:41 am

ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាប់ផ្តើមបន្តយុទ្ធនាការ ចុះមូលដ្ឋានឆ្ពោះទៅកាន់ទឹកដី ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៦ ដើម្បីជួបសំណេះសំណាលនិងសួរ សុខទុក្ខដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ព្រម ទាំងមន្ត្រីរាជការនៅក្នុងខេត្ត បន្ទាប់ពីសម្តេច ទើបវិលមក សម្រាក និងបន្តកម្មវិធីការងារផ្លូវការ នៅរាជធានីភ្នំពេញ វិញបាន រយៈពេល៣ថ្ងៃ។

តាមគម្រោងនៃដំណើរចុះមូលដ្ឋានលើក នេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន គ្រោង នឹងចុះទៅកាន់ខេត្តចំនួន២ គឺខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ ដើម្បីពិនិត្យមើលសមិទ្ធផល ដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋាន ព្រមទាំង ជួបសំណេះសំណាលជាមួយពលរដ្ឋ និងមន្ត្រី- រាជការនៅក្នុងខេត្តទាំង២ ។

ddsgsds

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច កាល ពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ថា “នៅ ពេលនេះខ្ញុំកំពុងធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅ កាន់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីពិនិត្យ មើលនូវសមិទ្ធផលនានា និងពិនិត្យដោះស្រាយ បញ្ហាប្រឈមផ្សេងៗនៅក្នុងមូលដ្ឋាន ព្រម ទាំងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ  និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត។ ខ្ញុំនឹង បន្តចុះគ្រប់២៥ខេត្ត-ក្រុង នៅពេលបន្តបន្ទាប់ ខាងមុខនេះ”។

ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបន្តថា “សូមអភ័យទោសចំពោះសិក្សា- នុសិស្ស និងបងប្អូនជនរួមជាតិនៅកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ដែលរង់ចាំស្វាគមន៍ខ្ញុំតាមដងផ្លូវ កន្លងទៅ ដោយខ្ញុំមិនបានចុះជួបសំណេះសំណាល អាស្រ័យ ដោយដំណើរផ្លូវឆ្ងាយ និងមានកម្ម- វិធីការងារច្រើន។ ប្រសិនបើមានករណីដូចគ្នា នេះតាមផ្លូវធ្វើដំណើររបស់ខ្ញុំទៅកាន់ខេត្តស្ទឹងត្រែង និងក្រចេះ ខ្ញុំក៏សុំអធ្យាស្រ័យទុកជាមុន” ។

គួរបញ្ជាក់ថា ដំណើរចុះមូលដ្ឋានឆ្ពោះ ទៅកាន់ទឹកដីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នាពេលនេះ គឺជាដំណើរលើកទី២ហើយ បន្ទាប់ ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ចប់ បេសកកម្មចុះមូលដ្ឋាននៅក្នុងខេត្តចំនួន៤ គឺ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និង ខេត្តកំពង់ធំ ដែលធ្វើឡើងក្នុងចន្លោះពីថ្ងៃទី ២០ ខែកក្កដា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ដោយផ្តើមចេញពីខេត្តបាត់ដំបង និងបញ្ចប់ត្រឹមខេត្តកំពង់ធំ ។

gtfgddsfg

គួររំព្ញកថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការប្រកាសជាចំហថា សម្តេចនឹងបើកយុទ្ធនាការ ចុះមូលដ្ឋានទូទាំង២៥ខេត្ត-រាជធានី ដោយផ្តើម ចេញពីខេត្តបាត់ដំបង មុនគេ។

ដោយឡែក កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីបញ្ចប់បេសកកម្មចុះមូល- ដ្ឋានបានចំនួន៤ខេត្តរួចមក សម្តេចនាយករដ្ឋ មន្ត្រីហ៊ុន សែន បានអនុញ្ញាតឱ្យលោក ឺលិលិមា អ។ឡាថថរោនដរេ តំណាងក្រុមហ៊ុន ជៀនៀចៀ ភហិលលិផស និងប្រតិភូមិក្រុមប្រឹក្សាធុរកិច្ចសហ- រដ្ឋអាមេរិក-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅឯវិមានសន្តិភាព។

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចហ៊ុន សែន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ បាន សរសេរថា “… លោក William G. Lafferrandre  បានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នៅពេលនេះ លោកបានដឹកនាំ អ្នកធុរកិច្ចធំៗរបស់អាមេរិក និងអាស៊ាន មក កាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រាបជូន សម្តេចអំពីវឌ្ឍនភាពនៃការធ្វើវិនិយោគនៅ កម្ពុជា ក្នុងនោះលោកតំណាងក្រុមហ៊ុន G .E  បានគោរពជម្រាបជូនសម្តេចថា ក្រុមហ៊ុនរបស់ លោកបានប្តេជ្ញាចិត្តនឹងបន្តធ្វើការវិនិយោគនៅ កម្ពុជា លើគ្រប់វិស័យទាំងអស់ ហើយនៅពេល នេះទៀត ការធ្វើវិនិយោគពាណិជ្ជកម្មនៅកម្ពុជា នេះ គឺក្នុងន័យជាដៃគូ ហើយកន្លងមក ក្រុមហ៊ុន G.E  ក៏បានរួមចំណែកក្នុងការជួយជំរុញ ការអភិវឌ្ឍប្រទេសកម្ពុជា កសាងសមត្ថភាព របស់កម្ពុជា ក៏ដូចជាជួយកម្ពុជា លើវិស័យទឹក ស្អាតផងដែរ។

ffdgsdf

ក្រុមហ៊ុន Viza ក៏បានអរគុណចំពោះ សម្តេចនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈបរិយាកាសទីផ្សារដ៏ល្អ មួយ ធ្វើឱ្យក្រុមហ៊ុន Viza ជោគជ័យក្នុងរយៈ ពេល១០ឆ្នាំ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំណែកក្រុមហ៊ុន Cocacola បានជម្រាបជូន សម្តេចថា ក្រុមហ៊ុនកំពុងតែស្ថាបនាពង្រីកដាក់ ទុនវិនយោគប្រមាណ១០០លានដុល្លាអាមេរិក ក្នុងការកសាងរោងចក្រ ហើយរោងចក្រនេះ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ និងបានគោរពអញ្ជើញសម្តេច ដើម្បីសម្ពោធនៅខែធ្នូខាងមុខនេះ ។ លោកតំណាងក្រុមហ៊ុន ក៏បានថ្លែងអំណរគុណចំពោះសម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវការយោគយល់ និង គាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុន Cocacola ។ រីឯក្រុមហ៊ុន Ford ក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចនាយករដ្ឋមន្ត្រី និងរាជ- រដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានបើកចំហ បរិយាកាសវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុន Ford  ពិតជាមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះ បរិយាកាសវិនិយោគនៅកម្ពុជា ។

fdsagdf

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការរីករាយយ៉ាងខ្លាំង ចំពោះរបាយការណ៍វឌ្ឍនភាពរបស់ក្រុមហ៊ុន ទាំង៤ខាងលើ ហើយក៏សូមឱ្យបន្តជួយដល់ការ កសាងសមត្ថភាពរបស់កម្ពុជា ហើយសម្តេច បានមានប្រសាសន៍ថា គ្មានប្រទេសណាដែល អាចធ្វើការអភិវឌ្ឍដោយគ្មានធនធានមនុស្ស នោះទេ។ ទន្ទឹមនេះ សម្តេចក៏បានអបអរសាទរ ចំពោះក្រុមហ៊ុន Cocacola ដែលបានពង្រីក រោងចក្ររបស់ខ្លួន ដែលត្រូវបញ្ចប់ក្នុងពេលឆាប់ៗ ហើយសម្តេចក៏បានអរគុណដល់បណ្តាក្រុមហ៊ុន ទាំងអស់ ដែលមានជំនឿទុកចិត្តក្នុងកាវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចបាន មានប្រសាសន៍ដែរថា សព្វថ្ងៃនេះ កំណែទម្រង់ នៅកម្ពុជា កំពុងទទួលបានផលជាបណ្តើរៗ ហើយ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាអាទិ៍ចំណូល គយក្នុង៦ខែនេះ មានការកើនឡើងជាង១០ ភាគរយ ហើយចំណូលពន្ធ ក៏មានការកើនឡើង ជាង១៨ភាគរយផងដែរ។ ចំណែកឯកំណែ- ទម្រង់សាធារណៈ និងកំណែទម្រង់ដទៃទៀត ក៏កំពុងតែផ្តល់ផលផងដែរ។ ដោយឡែកវិស័យ កសិកម្ម ទោះបីជាកម្ពុជាបានជួបនូវគ្រោះ រាំងស្ងួតកន្លងមកក៏ដោយ ក៏ប្រជាកសិករយើង  បានត្រៀមខ្លួនបានយ៉ាងល្អក្នុងការបង្កបង្កើន- ផលក្នុងរដូវវស្សានេះ ហើយល្បឿនបង្កបង្កើន ផលនោះសោតក៏កំពុងមានការដាំដុះបានយ៉ាង ល្អប្រសើរផងដែរ”” ៕

ដារិទ្ធ