Loading...

ប្តីលួច​រួមរ័ក​ស្រី​ស្នេហ៍​ក្នុង​បន្ទប់​ជួល ប្រពន្ធ តាម​ទាន់

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 4:06 am

ភ្នំពេញ ៖ បុរសកំហូចម្នាក់ បានលួចលាក់ នាំស្រីស្នេហ៍មករួមរស់ជាមួយគ្នាក្នុងបន្ទប់ជួល បាន3ថ្ងៃ ស្រាប់តែប្រពន្ធតាមទាន់ ក៏ផ្ទុះជម្លោះរហូតឈានដល់ការប្រទូសរ៉ាយគ្នាផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ខណ³ដែលស្ត្រីជាប្រពន្ធបាន ប្តឹងទាមទារលែងលះប្តីកំហូចនោះ ដោយមិន ព្រមទទួលយកវិញដាច់ខាត បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង8និង10 នាទីយប់ ថ្ងៃទី12 ខែកក្កដា ឆ្នាំ2016 នៅ ចំណុចបន្ទប់ជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីដែលផិតប្រពន្ធលួចជួលបន្ទប់ រួមរ័កជាមួយស្រីស្នេហ៍នោះ មានឈ្មោះម៉ន ធីតា អាយុ28ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុក កំណើតនៅភូមិបរធ្នង់ ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះឌិត ថុនា អាយុ26ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិក្របាក់ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ មាន កូនស្រីម្នាក់ អាយុ3ឆ្នាំ កំពុងរស់នៅស្រុក- កំណើតខាងប្តី។ ដោយឡែកនារីជាស្រីស្នេហ៍ របស់បុរសជាប្តី មានឈ្មោះហ៊ុំ ប៊ូលី អាយុ26ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទើបនឹងមករួមរស់ ជាមួយប្រុសស្នេហ៍ជាប្តីរបស់គេបាន3ថ្ងៃ និង មានស្រុកកំណើតនៅភូមិកកោះ ឃុំជ័យជម្នះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមសម្តីស្ត្រីជាប្រពន្ធឈ្មោះឌិត ថុនា បាន រៀបរាប់ប្រាប់ថា នាងបានរៀបការជាមួយ ប្តីកំហូចនេះអស់រយះពេល4ឆ្នាំមកហើយ និង បង្កើតបានកូនស្រីម្នាក់ អាយុ3ឆ្នាំ ដោយយក ទៅផ្ញើឪពុកម្តាយខាងប្តីជួយមើលថែ។ ចំណែក ប្តីប្រពន្ធនាងបាននាំគ្នាចេញមកភ្នំពេញ ជួលបន្ទប់ ស្នាក់នៅនិងរកការងាររោងចក្រធ្វើ។ មួយរយ³ ចុងក្រោយនេះ ប្តីប្រពន្ធនាង រស់នៅហាក់មិន សូវចុះសម្រុងនឹងគ្នាសោះ ដោយ1ខែ មុននេះ នាងបានទៅលេងផ្ទះបងប្អូនមួយថ្ងៃ លុះជ្រុល ដំណើរក៏ដេកនៅផ្ទះបងប្អូនមួយយប់ ស្រាប់តែ ត្រឡប់មកដល់ផ្ទះវិញ ប្តីលែងចង់និយាយស្តី រកនាងជាប្រពន្ធ តាំងពីថ្ងៃនោះមក។

ស្ត្រីជាប្រពន្ធបន្តថា ដោយសារតែបន្ទប់ ជួលដែលប្តីប្រពន្ធនាងស្នាក់នៅសព្វថ្ងៃនេះ (បន្ទប់កើតហេតុខាងលើ) មានតម្លៃថ្លៃពេក រហូតដល់80ដុល្លារឯណោះ ក្នុងមួយខែ ហេតុ នេះ នាងក៏ទៅជួលបន្ទប់ថ្មីផ្សេងទៀត ដើម្បី ស្នាក់នៅ ដោយក្នុងមួយខែតម្លៃត្រឹមតែ30 ដុល្លារប៉ុណ្ណោះ។ លុះពេលជួលបន្ទប់បានហើយ នាងបានមកហៅប្តីឱ្យទៅរស់នៅជាមួយគ្នា តែ ប្តីមិនព្រមទៅទេ ទើបធ្វើឱ្យនាងខឹង ក៏រើអីវ៉ាន់ ចេញទៅស្នាក់នៅក្នុងបន្ទប់ជួលក្រោយនោះ បាត់ទៅ ដែលគិតមកដល់ពេលនេះ មានរយ³ ពេល1ខែហើយ បណ្តាលឱ្យនាងនិងប្តី ស្នាក់នៅ បន្ទប់ជួលផ្សេងគ្នា។

ប្រភពដដែល បានឱ្យដឹងទៀតថា ខណ³ ដែលនាងរស់នៅឃ្លាតឆ្ងាយពីប្តីនេះ មានសាច់- ញាតិបានទូរស័ព្ទប្រាប់នាងថា ប្តីរបស់នាងមាន ស្រីថ្មីទៀតហើយ តែនាងមិនជឿទេ។ លុះដល់ យប់ថ្ងៃកើតហេតុ នាងក៏បានធ្វើដំណើរទៅបន្ទប់- ជួលដែលប្តីស្នាក់នៅ ដើម្បីយកអីវ៉ាន់ដែលមិន ទាន់យកអស់ និងមានបំណងហៅប្តីឱ្យទៅរួម- រស់ជាមួយគ្នាវិញ ស្រាប់តែពេលចូលទៅដល់ ក៏ប្រទះឃើញប្តីកំហូចកំពុងរួមរស់ជាមួយស្រី ស្នេហ៍ថ្មីយ៉ាងល្អូកល្អិន ធ្វើឱ្យនាងទប់កំហឹងមិន បាន ក៏ឈ្លោះប្រកែកគ្នាបែកផ្សែង រហូតឈាន ដល់ការប្រតាយប្រតប់គ្នាទៀតផង។ បន្ទាប់មក នាងក៏ទាញទ្វារបន្ទប់បិទរួចចាក់សោពីខាងក្រៅ ជាប់មិនឱ្យប្តីកំហូច និងស្រីស្នេហ៍នោះចេញ មកក្រៅបន្ទប់បានឡើយ ហើយនាងក៏ទៅប្តឹង សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ឱ្យចុះមកជួយអន្តរា- គមន៍ តែទម្រាំសមត្ថកិច្ចចុះមកដល់ ប្តីកំហូច របស់នាងបានទូរស័ព្ទហៅសាច់ញាតិមកចាក់ សោឱ្យពួកគេចេញបានទៅហើយ។ បន្ទាប់មក សមត្ថកិច្ច ក៏នាំពួកនាងទាំង3នាក់ទៅដោះស្រាយ  នៅប៉ុស្តិ៍តែម្តង។

ចំណែកបុរសជាប្តីឈ្មោះម៉ន ធីតា បាន និយាយយ៉ាងខ្លីថា ដោយសារតែប្រពន្ធចុះចោល រូបគេទៅនៅបន្ទប់ជួលថ្មី ទុកឱ្យរូបគេនៅតែ ម្នាក់ឯង ទើបរូបគេរកស្រីថ្មីម្នាក់ទៀតមក រួម រស់ជាមួយគ្នាគ្រាន់កំដរអផ្សុក។

ដោយឡែកនារីជាស្រីស្នេហ៍ បានបញ្ជាក់ ថា នាងនិងបុរសឈ្មោះម៉ន ធីតា បានស្គាល់ គ្នាប្រមាណជាង1ខែមកហើយ ដោយសារតែ ឃើញបុរសរូបនេះស្លូតបូត មិនសូវចេះនិយាយ ស្តី និងបានប្រាប់ថា គេបានលែងលះប្រពន្ធ ដាច់ស្រេចទៅហើយ ទើបនាងព្រមស្រលាញ់  ហើយក៏ឡើងមករួមរស់ជាមួយប្រុសស្នេហ៍ ដល់ក្នុងបន្ទប់ជួល ទើបនឹងបាន3ថ្ងៃប៉ុណ្ណោះ  ស្រាប់តែកើតរឿងប្រពន្ធដើមតាមទាន់បែប នេះតែម្តង។

ទាក់ទងទៅនឹងករណីខាងលើនេះ ភាគី ស្ត្រីជាប្រពន្ធបានលើកឡើងថា បើសិនជាប្តី របស់នាងអស់ចិត្តពីនាងទៅហើយនោះ នាងក៏ មិនទាមទារអ្វីដែរ គឺសុំលែងលះគ្នាតែម្តង និង សុំយកកូនស្រីមកចិញ្ចឹម ព្រមទាំងសុំឱ្យប្តីផ្តល់ អាហារកិច្ចដល់កូនស្រី ដោយធ្វើកិច្ចសន្យាត្រឹម-  ត្រូវ។ បន្ទាប់មកសមត្ថកិច្ចបានណែនាំថា សមត្ថកិច្ចមិនមានតួនាទីសម្រេចលើបញ្ហានេះទេ ហេតុនេះភាគីប្តីប្រពន្ធអ្នកទាំង2 គួរទៅដាក់ ពាក្យប្តឹងនៅសាលាសង្កាត់វិញទៅ។

ក្រោយពីទទួលបានការណែនាំពីសមត្ថកិច្ច រួចមក បុរសជាប្តីបានបើកម៉ូតូដឹកស្រីស្នេហ៍ ត្រឡប់ ទៅវិញបាត់។ ចំណែកស្ត្រីជាប្រពន្ធ បានត្រឡប់  ទៅផ្ទះវិញតែម្នាក់ឯង”៕

ថោង ធីម

IMG_2873 IMG_2864