Loading...

ប្តី​ទៅ​ស៊ី​ផឹក​ ប្រពន្ធ​តាម​ហៅ​ ប្រុស​ស្ទាក់​ ចាប់​រំលោភ​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ | ព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:46 am

ខេត្តកំពង់ចាម ៖ ស្ត្រីមានប្តីម្នាក់ បានបើក ម៉ូតូចេញពីផ្ទះ បំណងទៅហៅប្តីដែលកំពុងស៊ីផឹក លុះពេល ធ្វើ ដំណើរដល់កន្លែងស្ងាត់ ស្រាប់តែធ្លាក់ជង្ហុកដួល ហើយភ្លាមនោះក៏មានប្រុសព្រានម្នាក់ ចេញមកចាប់ អូស ដៃនារីរងគ្រោះចូល ក្នុងព្រៃរំលោភរហូតបានសម្រេច លុះនាងរៀបរាប់រឿងរ៉ាវប្រាប់ប្តី ក៏ដាក់ពាក្យ ប្តឹងឱ្យ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យល្មោភកាម រូបនោះយកមកចាត់ការតាមច្បាប់។

3

ករណីរំលោភសេពសន្ថវៈ ខាងលើនេះ បាន កើតមានឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិរលៀក ឃុំអម្ពិល ស្រុកកំពង់សៀម។

ស្ត្រីរងគ្រោះដែលត្រូវ ប្រុសព្រានចាប់រំលោភនោះ មានឈ្មោះ. អាយុ២៤ឆ្នាំ មានលំនៅក្នុង ភូមិក្រឡា ឃុំអម្ពិល ស្រុកកំពង់សៀម។ ចំណែកជនសង្ស័យ មានឈ្មោះញ៉ អុន អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិ រលៀក ឃុំអម្ពិល ស្រុកកំពង់សៀម។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ ថា មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៦ ប្តីរបស់នាងបានចេញទៅ ផឹកស៊ីជាមួយមិត្តភក្តិ នៅចំណុច ភូមិរលៀក ខាងលិចទន្លេអុំ។ រហូតដល់វេលាម៉ោង ៩យប់ ទៅហើយ នៅតែមិនទាន់ឃើញ ប្តីត្រឡប់មក វិញទៀត ទើបនាងបាន បើកម៉ូតូចេញពីផ្ទះបំណង ទៅតាមហៅប្តី ស្រាប់តែពេលធ្វើដំណើរមកដល់ ចំណុចកើតហេតុ ខាងលើ ក៏រេចង្កូត ធ្លាក់ជង្ហុក ដួលហើយ ភ្លាមនោះ ក៏លេចមុខជនសង្ស័យ ឈ្មោះញ៉ អុន ចូលមក ចាប់អូសនាងចេញឆ្ងាយ ពីផ្លូវបន្តិច រួចក៏ធ្វើ សកម្មភាពរំលោភសេពសន្ថវៈមកលើរូបនាងទាំងកំរោល ទោះជានាង ព្យាយាមស្រែកហៅគេឯងឱ្យជួយយ៉ាង ណា ក៏គ្មានអ្នកណាម្នាក់ បានឮដែរ បណ្តាលឱ្យជនសង្ស័យ មានឱកាសរំលោភនាង រហូតដល់បានសម្រេច។

ស្ត្រីរងគ្រោះបន្តថា ក្រោយពីចាប់នាង រំលោភសេពសន្ថវៈរួចរាល់ ជនសង្ស័យបានរត់ គេចខ្លួនបាត់ ចំណែក នាងបានធ្វើដំណើរបន្តទៅ ហៅប្តី។ លុះមកដល់ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នាងបានយករឿងរ៉ាវ ទាំងអស់ប្រាប់ ប្តីឱ្យដឹង ហើយក៏នាំគ្នាទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ រហូតឈានដល់ការ ចាប់ឃាត់ខ្លួនសង្ស័យ យកមកចាត់ការតាមច្បាប់ តែម្តង។

ប្រភពពីសមត្ថកិច្ច ស្រុកកំពង់សៀម បាន បញ្ជាក់ថា ក្រោយពីទទួលបាន ពាក្យបណ្តឹង ពីស្ត្រីរងគ្រោះភ្លាម សមត្ថកិច្ច បានចុះចាប់ឃាត់ខ្លួន ជនសង្ស័យខាងលើ យកមកសាកសួរ តាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ញ៉ អុន បានឆ្លើយបដិសេធថា ខ្លួនមិនបានប្រព្រឹត្ត បទល្មើស អ្វីដូចដែលស្ត្រីរងគ្រោះ ប្តឹងចោទប្រកាន់នោះទេ។

យ៉ាងណា សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត ដើម្បី ចាត់ការបន្តតាមនីតិវិធី

ដោយ៖ សុភ័ណ្ឌ