Loading...

សណ្ឋាគារលំដាប់ អន្តរជាតិកាន់ តែច្រើនចូលមកកម្ពុជា

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 8:57 am

ភ្នំពេញ ៖ សណ្ឋាគារលំដាប់អន្តរជាតិកាន់តែច្រើនបានចូលមកកាន់ទីផ្សារកម្ពុជាក្នុងឆ្នាំនេះ ដែលធ្វើឲ្យទីផ្សារនេះ កាន់តែមានភាពទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើននាពេលអនាគត។

លោកលឹម ភូស៊ីថាវរិទ្ឋ មន្រ្តីគ្រប់គ្រងផ្នែកជួលនៃអាគារវិមានវឌ្ឍនៈបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ កក្កដានេះថា សណ្ឋាគារ Rosewoodដែលជាសណ្ឋាគារល្បីឈ្មោះនៅលើពិភពលោក នឹងបើកដំណើរការនៅលើអាគារវិមានវឌ្ឃនៈនៅខែវិច្ឆិកាខាងមុខនេះ។សណ្ឋាគារនេះ ស្ថិតនៅជាន់ទី២៥ដល់ជាន់ទី៣៩នៃអាគារវិមានវឌ្ឍនៈ។លោកបន្តថា សណ្ឋាគារនេះនឹងមានភោនីយដ្ឋាន និងកន្លែងគយគន់ទិដ្ឋភាពក្រុងភ្នំពេញទាំងមូល ដែលនឹងអនុញ្ញាត្តឲ្យសាធារណៈជនចូលកំសាន្ត និងញុំាអាហារដើម្បីគយគន់ទេសភាពផលងដែរ។

លោកបន្តថា “សណ្ឋាគារRosewoodមានកេរ្ត៍ឈ្មោះជាអន្តរជាតិ ដែលនឹងផ្តល់សេវាកម្មប្រកបដោយគុណភាព និងទាក់ទាញភ្ញៀវទេសចរណ៍និងអ្នកវិនិយោគកាន់តែច្រើនមកកាន់រាជធានីភ្នំពេញ”។លោកបន្តថា “សណ្ឋាគារនេះនឹងលើកកំពស់មុខមាត់កម្ពុជា និងផ្តល់ជម្រើសកាន់តែច្រើនដល់អតិថិជន”។ (នៅមានត………………)