Loading...

អ្នកណាមិនរត់ ! បើក្បាលលើមែកឈើ ខ្លួនក្នុងទឹកស្រះ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 8:50 am

ក្រុងព្រះសីហនុ៖ សពបុរសម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្ដែតទឹក ស្រាប់តែទៅអើតមើល មិនឃើញមានក្បាល ក៏ដើររកមើល បានប្រទះឃើញក្បាលសពនៅឯលើមែកឈើទៅវិញ បង្កមានការភ្ញាក់ផ្អើលពេញភូមិ និងរាយការណ៍ទៅនគរបាលមូលដ្ឋាន ចុះមកពិនិត្យ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោងជាង០៤រសៀលថ្ងៃទី២០ កក្កដា ២០១៦ ស្ថិតនៅចំណុចក្រោយផ្ទះសព ចម្ងាយ២០០ម៉ែត្រ ក្នុងភូមិទី៤ ភូមិបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ។

ប្រភពព័តមានពីក្រុមគ្រួសារជនរងគ្រោះឱ្យដឹងថា សពជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ កែវ សុខ អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ គាត់ជាមនុស្សសរសៃប្រសាទ បានដើរបាត់ពីផ្ទះតាំងតែពីថ្ងៃទី១០ កក្កដា ២០១៦ មកម្ល៉េះ ។

បើតាមនគរបាលជំនាញពិនិត្យសព បានបញ្ជាក់ថា ជនរងគ្រោះចង.កសម្លាប់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃមកហើយ ធ្វើឲ្យសពមានសភាពធុំក្លិនស្អុយរលួយចេញដង្កូវទៅ រួចបានដាច់ចេញពីក្បាលលើដើមអាកាស្យា ដែលមានកម្ពស់៥ម៉ែត្រ ដោយចងភ្ជាប់ជាមួយនិងនីឡុង ធ្លាក់ដងខ្លួនមកក្រោមចូលទឹកតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារ ចាត់ចែងរៀបចំយកទៅធ្វើបុណ្យតាមប្រពៃណី ៕