Loading...

សេះ​បង្កង់​J​​uventus ប្រមាញ់​បាន​កីឡាក​រតម្លៃ​ខ្លួន​ខ្ពស់​លំដាប់​ទី​បី​ លើ​ពិភព​លោក​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 2:37 am

បន្ទាប់ពីព្យាយាមតាមប្រមាញ់ អស់រយៈពេលជាង ពីរខែកន្លងមកនេះ ទីបំផុតក្លឹបសេះបង្កង់Juventus ទិញបានកីឡាករ ខ្សែប្រយុទ្ធ Gonzalo Higuain ពីក្លឹបគូប្រជែងជើងឯក Napoli ក្នុងតម្លៃខ្លួនជាង៩៨លានដុល្លារ ជាមួយនឹងកុងត្រារយៈពេល ៥ឆ្នាំ ។

នៅក្នុងកុងត្រានោះក៏បានឲ្យដឹងដែរថា កីឡាករនឹងទទួលបានប្រាក់ឈ្នួលជាង៨លានដុល្លារ ក្រោយពីបង់ពន្ធរួចរាល់។

Gonalo-Higuain

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានក្លាយជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់លំដាប់ទីបី លើពិភពលោក គឺបន្ទាប់ ពីកីឡាករ Gareth Bale តម្លៃជាង១១១ លានដុល្លារ និងRonaldo មានតម្លៃជាង១០៥លានដុល្លារ។

ទោះជាយ៉ាងណាក្តីប្រសិនបើបិសាចក្រហម Man  Utd នាំយកPogba ពីក្លឹបJuventus ក្នុងតម្លៃជាង១៣០ លានដុល្លារមែន កីឡាករ Gonzalo Higuain នឹងធ្លាក់មកចំណាត់ថ្នាក់លេខ៤វិញ។

គួរំឮកថាកីឡាករវ័យ២៨ឆ្នាំ បានចូលមករួមរស់ជាមួយក្លឹបNapoli កាលពីឆ្នាំ២០១៣ ក្នុងតម្លៃខ្លួន ត្រឹមតែជាង៤៦លានដុល្លារ ប៉ុណ្ណោះ។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន៧១គ្រាប់ ក្នុងការបង្ហាញវត្តមាន១០៤ ប្រកួត។

Gonalo-Higuain (2)

ដោយ៖ ហេង ដេត