Loading...

LG ចេញ​កា​មេ​រ៉ា​មាន​ចលនា​ប្រើ​ Snapdragon 650, RAM 2GB

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦​ | បច្ចេកវិទ្យា | | 0 | ម៉ោង 2:18 am

កាមេរ៉ាមានចលនា LG Action CAM ទើបចេញលក់ជាផ្លូវការ នៅទីផ្សារប្រទេសកូរ៉េ ។ កាមេរ៉ាមានចលនាថ្មីរបស់ LG  បានបំពាក់អង្គប្រតិបត្តិការ Qualcomm Snapdragon 650 និង RAM 2GB ។ ម៉ាស៊ីនមានកាមេរ៉ា 12 MP មួយ មានមុំមើលរហូតដល់ទៅ១៥០ដឺក្រេ និងមានសមត្ថភាពថតវីដេអូ 4K ។ ក្រៅពីនេះ ឧបករណ៍នេះ ក៏ត្រូវបានបំពាក់ GPS, Gyroscope, ការបង្កើនល្បឿន និង ការបញ្ចាំងត្រឡប់ស្តង់ដារ IP67 អនុញ្ញាតឲ្យឧបករណ៍ ស្ថិតនៅក្រោមទឹកជម្រៅ១ម៉ែត្រ ក្នុងរយ:ពេល៣០នាទី ដោយមិនខូចខាតអ្វី ។

ចំណុចលេចត្រដែតបំផុតរបស់ LG Action CAM គឺទំនងជាការដែលឧបករណ៍ ត្រូវបានដាក់បញ្ចូលអង់តែន LTE មួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្សាយបន្តផ្ទាល់ នូវរូបភាពថតបានទៅកាន់វេបសាយ និងសេវាកម្ម ។

LG Action CAM សព្វថ្ងៃបានមានមុខនៅទីផ្សារប្រទេសកូរ៉េ ហើយនឹងទៅដល់បណ្តាប្រទេសផ្សេងៗ ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ខាងមុខ ។ ទោះបីដូច្នេះ LG នៅមិនទាន់ប្រកាសតម្លៃលក់ជាផ្លូវការ របស់ផលិតផលនេះនៅឡើយទេ ៕

ដោយ៖ តូច រំលឹក