Loading...

Liverpool​ ​ចង់​បាន​ Mario Gotze ​ពី​ Bayern​ Munich​​ រដូវ​កាល​ថ្មី​

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 10:32 am

4

ព័ត៌មានដោះដូរកីឡាករ៖ក្លឹបបាល់ទាត់ ហង្សក្រហម Liverpool ក្របខ័ណ្ឌលីកកំពូលរបស់ អង់គ្លេសបាន សម្រេចចិត្តប្រកួតប្រជែងក្នុងការ ប្រមាញ់យកខ្សែ ប្រយុទ្ធមុតស្រួចរបស់ក្រុម ជម្រើស ជាតិអាល្លឺម៉ង់កីឡាករ Mario Gotze នៅរដូវក្តៅនេះ ម្យ៉ាងទៀត Gotze ត្រូវបានលើកទឹកចិត្តជា ជម្រើសរបស់លោក Jurgen Klopp ក្នុងតំណែងជាខ្សែប្រយុទ្ធ។

កីឡាករ Gotze បានរួមរស់ជាមួយគ្រូបង្វឹក Klopp អស់រយៈពេលពីរឆ្នាំហើយនៅក្លឹប Dortmund ហើយក៏ជាអ្នកដែលគេកោត សរសើរមិនដាច់ពីមាត់អំពីភាពពូកែ និងខ្លាំងក្លារបស់លោកនៅក្លឹប Bayern Munich ក្របខ័ណ្ឌលីកកំពូលអាល្លឺម៉ង់ផងដែរ។

1

ក្នុងវ័យ២៤ឆ្នាំ ដែលខ្លួនរួមរស់ជាមួយ ក្លឹបយក្សនៅអាល្លឺម៉ង់ក្នុងរដ្ឋ Bavaria គឺកីឡាករ រូបនេះ បានត្រៀម ខ្លួននៅក្នុងការ បញ្ចប់កុងត្រា នៅក្នុងរដូវក្តៅនេះហើយក្លឹបចាស់របស់លោក Dortmund ក៏ត្រូវបានគេជឿ ជាក់ថាបានលួចជាប់ចិត្តក្នុង ការចុះកុងត្រាថ្មី ឡើងវិញជាមួយនិង Gotze ទៀតផង។

ដោយឡែកក្លឹប Tottenham Hotspur ក៏ត្រូវបានគេជឿជាក់ ថាលួចប៉ែតតីដែរ ប៉ុន្តែពួកគេនឹងមិនប្រកួតប្រជែងដណ្តើម ពីហង្សក្រហមឡើយគឺក្រោយពី Liverpool រីករាយក្នុងការនាំយកខ្សែប្រយុទ្ធ Sadio Mane ពី Southampton ក្នុង តម្លៃខ្លួន៣០លានផោតន។

ទោះជាយ៉ាង ណាយោងតាមក្លឹប ហង្សក្រហម Liverpool ឲ្យដឹងថាអ្នកចាត់ការក្លឹប លោក Klopp ជឿជាក់ថា លោកមាន ឥទ្ធិពលគ្រប់ គ្រាន់ជាមួយនិងកីឡាករ Mane និងការវិលត្រឡប់មកវិញរបស់ Divock Origi និង Danny Ings សម្រាប់ រដូវកាលក្រោយ។