Loading...

Major Cineplex by Cellcard ប្រារព្ធខួប២ឆ្នាំ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦​ | តារាខ្មែរ | | 0 | ម៉ោង 10:42 am

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ រោងភាពយន្តលំដាប់អន្តរជាតិ Major cineplex by Cellcard ដែលមានទីតាំងក្នុងផ្សារទំនើបAEON Mall ជាន់ទី២ ប្រារពញធខួច២ឆ្នាំរបស់ខ្លួន គួរឲ្យភ្ញាក់ផ្អើលមែនទែន ដោយផ្តល់សំណាងដល់អតិថិជនដែលកំពុងឈរតម្រង់ជួរទិញសំបុត្រម្នាក់ឈ្នះទូរទស្សន៍ LED មួយគ្រឿង ដោយមិនដឹងខ្លួន។ សម្រាប់អតិថិជនដែលឈ្នះទូរទស្សន៍រូបេនាះ គឺជាអ្នកឈ្នះក្នុងសប្តាហ៍ដំបូង ដែលរោងភាពយន្ត Major Cineplex by Cellcard បានផ្តល់ជូន។

រោងភាពយន្ត Major Cineplex by Cellcard នឹងផ្តល់ជូនរង្វាន់បន្តបន្ទាប់ ប្រចាំសប្តាហ៍នីមួយៗសម្រាប់រង្វាន់ធំ គឺរថយន្ត BMW X3 ចាប់ពីសប្តាហ៍ដំពុងនេះ រហូរដល់សប្តាហ៍ទី២១។ រង្វាន់សរុបគិតចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូរដល់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ សរុបជាទឹកប្រាក់១២មុឺនដុល្លារ។ កម្មវិធីនេះចូលរួមឧបត្ថម្ភធំ ដោយក្រុមហ៊ុនBMW និង Cellcard ហើិនឹងប្តាដៃគូសហការ ដែលមានដូចជា ក្រុមហ៊ុនស្រាបៀរ Angkor, Coca-Cola, ក្រុមហ៊ុនម៉ូតូ Yamaha និងធនាគារ Hongleong។

ចំពោះលក្ខខណ្ឌចូលរួមៈ រាល់ការទិញសំបុត្រកុន២សន្លឹក, Coca Cola ២កែវ, ពោតលីង ២ប្រអប់ រឺស្រាបៀរAngkor ២កំប៉ុង  នឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ដែលអាចផ្សងសំណាងបាន២ដង ពីរោងភាពយន្ត Major Cineplex by Cellcard។ លើសពីនេះសម្រាប់អតិថិជនដែលមានសោររថយន្ត BMW សោរម៉ូតូYamaha រឺកាត ATM Hongleong ភ្ជាប់ជាមួយសំបុត្តកុន២សន្លឹក លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកបន្ថែមទៀត។

ជាចុងក្រោយរោងភាពយន្ត Major Cineplex by Cellcard សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងគាំទ្រតាំងពីដើមរហូតមកដល់ថ្ងៃនេះ។ ហើយសូមអតិថិជនទាំងអស់ចូលរួមផ្សងសំណាងដើម្បីឈ្នះរង្វាន់រៀងរាល់សប្តាហ៍ និងរង្វាន់ធំ រថយន្ត BMW X3៕

Cineplex2

Cineplex5

Cineplex1

Cineplex3

Cineplex4