Loading...

ជិះ​ម៉ូតូ​បុក​ឡិច​ស៊ីស​៥៧០​ សំណាង​ម្ចាស់​ចិត្ដ​ល្អ ​ឲ្យ​សុំ​ទោស​បញ្ចប់​រឿង​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 2:58 am

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តស៊េរីទំនើប ចំពាក់កណ្តាលទ្វារពេញទំហឹង តែសំណាងល្អមនុស្សរងរបួសស្រាល ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា នៅទល់មុខ ហាងកំពង់ត្រាំថ្មី លក់គ្រឿងក្លែមគ្រប់មុខ ផ្លូវ១០៥កែងនិងផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។

ម៉ូតូបង្កម៉ាកស៊ុយសុគី និក ពាក់ស្លាកលេខ ភ្នំពេញ 1FK 1344 អត់មានអាវ បើកបរដោយបុរសម្នាក់ ចំណែករថយន្តរងគ្រោះម៉ាកឡិចស៊ីស 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ AO 6866ជិះគ្នា២នាក់ប្រុសទាំង២នាក់ ។

nggmgmdf
ម្ចាស់ម៉ូតូឈរយ៉ាងសុភាព ក្រោយជិះម៉ូតូបុករថយន្ដស៊េរីទំនើប

តាមប្រភពព័ត៌មាន បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសពីរនាក់ អាយុ ៣៥ឆ្នាំ បានបើករថយន្តម៉ាកឡិចស៊ីស ៥៧០ ពណ៌ស ធ្វើដំនើរតាមផ្លួវ ១០៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំនុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ក៍ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាក ស៊ុយសុគី និក អត់មានអាវ ធ្វើដំណើរតាមផ្លូវ  ៣០៤ ក្នុងទិសដៅ ពីលិចទៅកើត ក្នុងល្បឿនលឿននិងស្រវឹង ក៍ជ្រុលទៅបុកនិងរថយន្តចំពាក់កណ្តាលទ្វារ ចំហៀងខាងឆ្វេង ពេញទំហឹង ធ្វើអោយអ្នកបើកម៉ូតូ រងបួសរលាត់ដៃជើង តិចតួច ចំនែក
ម៉ូតូវៀចខ្នងខាងមុខ ។ រីឯរថយន្តវិញរងកាខូចខាតក្រពិតទ្វារខាងមុខចំហៀងខាងឆ្វេង យ៉ាងដំណំ តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ក្រោយពេលកើតហេតុខាងសមត្ថកិច្ចជំនាញ បានមកដល់ និងជួយសម្របសម្រួល ហើយខាងរថយន្តមើលទៅខាងម៉ូតូគ្មានសមត្ថភាពសងរថយន្តនេះទេ គឺគ្រាន់តែអោយអ្នកបើកម៉ូតូមកសុំទោស ដើម្បីបញ្ចប់រឿង ៕

ណន រ៉ាត់