Loading...

ចៀមរោមមាសព័រទុយហ្គាល់ ប្រើពេលត្រឹម តែ៣នាទី ផ្តាច់ជីវិតនាគក្រហមវែល

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 15:50 pm

ទីបំផុតក្រុមជម្រើសជាតិ ចៀមរោមមាសព័រទុយហ្គាល់ កក់បានកៅអី មួយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់យូរ៉ូ២០១៦ មុនគេ បន្ទាប់ពីយកឈ្នះ ក្រុមនាគក្រហមវែល២-០ នៅវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីរាត្រី ថ្ងៃព្រហស្បត៍ ទី៧ កក្កដា ២០១៦ នៅក្នុងពហុកីឡដ្ឋាន Parc Olympique Lyonnais ។

P vs w

នៅក្នុងការប្រកួត តង់ទីមួយ ទោះបីក្រុមទាំងពីរ វាយសម្រុកគ្នា ទៅវិញទៅមក យ៉ាងណាក៏ដោយ តែមិនអាច រកគ្រាប់បាល់បញ្ចូលទី គ្នាបានទេ ដោយរក្សាលទ្ធផល ស្មើ០-០។ ចូលមកដល់ តង់ទី២ ក្រុមព័រទុយហ្គាល់ ចំណាយពេល ត្រឹមតែបីនាទី ប៉ុណ្ណោះ អាចរក គ្រាប់បាល់ បានពីរគ្រាប់ យកឈ្នះក្រុមវែល ២-០ ។

គ្រាប់បាល់២គ្រាប់ របស់ព័រទុយហ្គាល់ រកបានដោយ កីឡាករខ្សែ ប្រយុទ្ធ Cristiano Ronaldo របស់ក្លឹបReal Madrid តែតបាល់ បញ្ចូលទី ទី៥០ និងខ្សែបម្រើ Nani កីឡាករថ្មី របស់ក្លឹប Valencia ស៊ុតបញ្ចូលទី នៅនាទី៥៣ បន្ថែមបាន មួយគ្រាប់បន្ថែមទៀត។ ជ័យជម្នះនេះ បានធ្វើឲ្យ ក្រុមព័រទុយហ្គាល់ មានឱកាសឡើង ទៅវគ្គផ្តាច់ព្រ័ត្រ ដែលអាចប៉ះ អាល្លឺម៉ង់ ឬម្ចាស់ផ្ទះ បារាំងដែលនឹងត្រូវ ធ្វើការប្រកួត នាថ្ងៃទី១១ ខែកក្កដា ខាងមុខ៕

ដោយ៖ ហេង ដេត