Loading...

តា​ចាស់​ល្មោភ​កាម ​ល្បួង​ក្មេង​ស្រី​ទៅ​រំលោភ​ សមត្ថកិច្ច​ឃាត់​ខ្លួន​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 8:26 am

ខេត្តព្រះវិហារ៖ កម្លាំងនគរបាលស្រុកគូលែន ឃាត់ខ្លួនតា អាយុ៧៤ឆ្នាំម្នាក់ តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារ ក្មេងស្រីរងគ្រោះ ដោយចោទប្រកាន់ថាបានល្បួងក្មេងស្រីយកទៅរំលោភសេពសន្ថវៈ នៅចំណុច ព្រៃទន្លាប់ ស្ថិតក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

ហេតុការណ៍ឃាត់ខ្លួនតាចាស់ល្មោភកាមខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិឃុំកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលប្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សោម កិត អាយុ៧៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានបញ្ជូនជនសង្ស័យមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ធ្វើការសាកសួររួច និងកសាងសំណុំរឿង បញ្ចូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕