Loading...

បិសាច​តណ្ហា​ ! ​​​​រំលោភ​​កូន​​​ចុង​​រហូត​​មាន​​ផ្ទៃ​​ពោះ​ហើយ​​​ នាំ​​នាង​​ទៅ​​រំលូត​​ចោល​​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 1:38 am

ខេត្តកំពង់ឆ្នាំង៖ ឪពុកចិត្ដបិសាចតណ្ហា បានចាប់រំលោភកូនប្រពន្ធចុងរហូតមានផ្ទៃពោះ ហើយបាននាំនាងទៅរំលូតកូនចោល នៅពេលមានការឈ្លោះប្រកែកនិងវាយតប់គ្នានៅក្នុងគ្រួសារ ប្រពន្ធនិងកូនខឹងក៏បានប្តឹងរឿងខាងលើអោយសមត្ថកិច្ចចាប់ខ្លួន ចាត់ការបុរសជាប្តីតាមផ្លូវច្បាប់។ ការចាប់ខ្លួនបុរសខាងលើនេះត្តូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។

លោកវរសេនីយ៍ទោ ឌុច ចំរើន ប្រធានការិយាល័យនគរបាលព្រហ្មកំរិតធ្ងន់ខេត្តកំពង់ឆ្នាំងបាននៅរសៀលថ្ងៃទី១៤ ខែកក្កដានេះ បាននិយាយឲ្យដឹងថា ជនជាប់ចោទខាងលើមានឈ្មោះ ភឿន ផល អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ចំណែកកូនស្រីប្រពន្ធចុង ជាជនរងគ្រោះមានឈ្មោះ ផ ស ម អាយុ២១ឆ្នាំ ។

លោក ឌុច ចំរើន បានបន្តអោយដឹងថា៖ តាមពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយ និងនារីរងគ្រោះ និងតាមចម្លើយសារភាព របស់ជនជាប់ចោទបានដឹងថា៖ បុរសជាប់ចោទ  បានប្រពន្ធចុង១៤ឆ្នាំមកហើយ ។ កាលនារីរងគ្រោះជាកុមារអាយុ១៤ឆ្នាំ នាងធ្លាប់បានឪពុកចុងបៀតបៀនលើរាងកាយជាច្រើនលើក ដូចជាចាប់ថើបចាប់ច្របាច់ដោះ និងចាប់បឺតមាត់ជាដើម ក្រោយមកនៅក្នុងឆ្នាំ២០១៤ និង២០១៥ នាងក៏ត្រូវបានឪពុកចាប់ធ្វើបាបដូចករណីខាងលើជាញឹកញាប់់ទៀត ។ រឿងទាំងនេះម្តាយនាងក៏បានដឹងផងដែរ ហើយបានសុំអង្វរប្តីនាងសុំកុំអោយធ្វើបាបកូនស្រី ព្រោះនាងធំហើយនាំអោយខ្មាស់គេក្នុងស្រុក តែឪពុកនាងមិនស្តាប់ការអង្វកររបស់ប្រពន្ធឡើយ ។

ព័ត៌មានលម្អិត សូមរង់ចាំអានលើទំព័រកាសែត នគរធំ ៕

សុក្រិត