Loading...

Ronaldo ​ជឿជាក់ថា​ព័រទុយហ្គាល់​ នឹង​មានឱកាស លើក​ពាន​យូរ៉ូ២០១៦

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 1:48 am

បន្ទាប់ពី ឆ្លងកាត់សមរភូមិ ក្តៅជាមួយនឹង ជ័យជម្នះ  ទៅលើក្រុម ជម្រើសជាតិនាគ ក្រហមវែល កាលពីរាត្រីថ្ងៃពុធ ទី៦ កក្កដា ២០១៦ កីឡាករ Ronaldo ប្រធានក្រុម២-០ ជម្រើសជាតិ ព័រទុយហ្គាល់ មានជំនឿថា ក្រុមរបស់ លោក អាចនឹង ឈ្នះបារាំង ឬអាល្លឺម៉ង់ នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី ១១ កក្កដា ២០១៦ ខាងមុខ មានឱកាស លើកពានរង្វាន់ បាល់ទាត់យូរ៉ូ ២០១៦ ។

 

ក្រុមព័រទុយហ្គាល់ ធ្លាប់ឡើងដល់ វគ្គផ្ដាច់ព្រ័ត្រពាន រង្វាន់យូរ៉ូ ម្ដង កាលឆ្នាំ២០០៤ ប៉ុន្តែក្រុមរបស់ គេបានលេងចាញ់ក្រិក ដោយលទ្ធផល១-០ ក្នុងទឹកដី ខ្លួនឯង។

កាលពីឆ្នាំ២០០៤ កីឡាកររ៉ូណាដូទើប តែមានអាយុ ១៨ឆ្នាំ ប៉ុណ្ណោះ ហើយវាជាការ បង្ហាញខ្លួន ក្នុងវគ្គផ្តាច់ព្រ័ត្រលើកទី១ របស់គេដែរ។

ក្រោយចប់ការប្រកួត កីឡាករវ័យ៣១ឆ្នាំ បានប្រាប់ ដល់អ្នកកាសែត ថា៖ “ការឈ្នះពាន គឺជាក្ដី ស្រមៃរបស់ ខ្ញុំ តាំងពី មុនពេលចាប់ ផ្ដើមប្រកួត។ ខ្ញុំសង្ឃឹមថា ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ នឹងញញឹមសប្បាយ រីករាយទាំងទឹកភ្នែក ក្រោយចប់ ការប្រកួតផ្ដាច់ព្រ័ត្រ ទទួលបាន ជ័យជម្នះ។ ក្ដីស្រមៃរបស់ខ្ញុំ ចង់ឈ្នះពាន ជាមួយជម្រើស ជាតិព័រទុយហ្គាល់។ ពេលនេះ យើងខិតជិត ដល់គោលដៅ ហើយ។ ខ្ញុំជឿថា យើងនឹង ឈ្នះពាន”។