Loading...

តើ Rooney អាច​រក្សាតំណែងប្រធាន​ក្រុម​ បានឬអត់ ក្នុង​រជ្ជកាល​លោក Sam Allardyce?

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 10:39 am

នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក Sam Allardyce មិនបានបញ្ជាក់ឲ្យដឹងថាតើលោកនឹងរក្សាតំណែងប្រធានក្រុម ដល់កីឡាកររ៉ូនី ឬយ៉ាងណានោះទេ នៅក្នុងរជ្ជកាលដឹកនាំរបស់លោក។ ការមិនព្រមបញ្ជាក់បែបនេះ ធ្វើឲ្យមហាជនទូទៅ នៅតែមិនច្បាស់ ពីអនាគត់តំណែងប្រធានក្រុមជម្រើសជាតិអង់គ្លេស ។

England-v-Russia-Euro-2016-Group-B

លោក Sam Allardyce បាននិយាយថា ៖“វាហាក់ដូចជាលឿនពេក ដែលត្រូវប្រាប់ថានរណាជាប្រធានក្រុមតែទោះជា យ៉ាងណា ខ្ញុំនឹងប្រកាសឲ្យដឹងនៅពេលក្រោយបន្ទាប់ពី ពិភាក្សាជាមួយបុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងក្រុមជម្រើសជាតិ។” Allardyce ប្រាប់អ្នកសារព័ត៌មានដូច្នេះ។

កីឡាករ រ៉ូនី ត្រូវបានគ្រូបង្វឹកចាស់លោក Roy Hodgson តែងតាំងជាប្រធានក្រុមជំនួសកីឡាករ Gerrard ដែលចូលនិវត្តន៍កាលពីឆ្នាំ ២០១៤ ។ អតីតអ្នកចាត់ការទូទៅ Sunderland ដែលចុះកុងត្រារយៈពេល២ឆ្នាំជាមួយសមាគមបាល់ទាត់អង់គ្លេស នឹងដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ប្រកួតដំបូងនៅថ្ងៃទី១ កញ្ញា ក្នុងយុទ្ធនាការប្រកួតវគ្គជម្រុះពានរង្វាន់ពិភពលោក ឆ្នាំ២០១៨ ជាមួយក្រុមក្រូអាស៊ី៕

englands-squad-was-named-at-wembley-on-monday

ដោយ៖ ហេង ដេត