Loading...

Sony ​នឹង​បង្ហាញ​មុខ​គំរូ​ flagship ​ថ្មី​ថ្ងៃ​ទី​១​កញ្ញា

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៦​ | បច្ចេកវិទ្យា | | 0 | ម៉ោង 11:09 am

មានលទ្ធភាពជាច្រើន ដែលម៉ូដែល ស្មាតហ្វូន លំដាប់ខ្ពស់បន្ត របស់ Sony នឹងបង្ហាញមុខ នៅក្នុងព្រឹត្តិការណ៍ IFA ប្រារព្ធធ្វើឡើង នៅថ្ងៃទី១ ខែកញ្ញាខាងមុខ ។

គេហទំព័រ GSMArena បានឲ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិចជប៉ុនបានប្រកាសរៀបចំព្រឹត្តិការណ៍បង្ហាញមុខផលិតផលថ្មីរបស់ខ្លួននៅថ្ងៃទី១ ខែកញ្ញា នៅក្នុងពិព័រណ៍ IFA ឆ្នាំ២០១៦ ប្រព្រឹត្តទៅនៅប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី២ ខែកញ្ញាដល់ថ្ងៃទី៧ ខែកញ្ញាឆ្នាំនេះ ។

1548521

មិនមានព័ត៌មានផ្លូវការណាអំពីបណ្តាឧករណ៍នឹងត្រូវបាន Sony បង្ហាញមុខនៅក្នុងព្រឹត្តិការណ៍នេះទេ ប៉ុន្តែថ្មីៗនេះ គំរូ flagship លំដាប់ខ្ពស់បំផុតមានឈ្មោះកូដ F8331 ទើបត្រូវបានទម្លាយ ជាមួយឈីប Snapdragon 820 ភ្លើង flash LED ភ្លោះរួមជាមួយការផ្លាស់ប្តូរមួយចំនួនតូចអំពីការរចនា ។

1548527

អាស្រ័យហេតុនេះ Sony នឹងបន្តប្រពៃណីទូរស័ព្ទក្បាលតារាង២ម៉ូដែលក្នុងមួយឆ្នាំ គិតចាប់តាំងពីរចរន្ត Xperia Z ជំនាន់ដំបូងរបស់ខ្លួន ។ ព័ត៌មានថ្មីបំផុតអំពីម៉ូដែលស្មាតហ្វូនក្បាលតារាងបន្តរបស់ Sony នឹងត្រូវបាន Update បន្ថែមក្នុងពេលវេលាខាងមុខ ៕

ដោយ: តូច រំលឹក