Loading...

ក្លឹបStoke ចំណាយលុយជាង ១៧លានដុល្លារ ទិញខ្សែបម្រើ ​​Joe Allen

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 10:10 am

កាលពីថ្ងៃអង្គារ ទី២៦ កក្កដា ២០១៦ នៅលើគេហទំព័រផ្លូវការរបស់ក្លឹប Stoke បានផ្សាយឲ្យដឹងថា ក្លឹបទិញបានកីឡាករខ្សែបម្រើ Joe Allen ពីក្លឹបហង្សក្រហមLiverpool រួចហើយ។ ប្រភពព័ត៌មានដដែលនោះបានឲ្យដឹងទៀតថា ក្លឹបបានផ្តល់កុងត្រារយៈពេល៥ឆ្នាំ ឲ្យដល់កីឡាកររូបនេះ ជាមួយនឹងតម្លៃខ្លួនជាង១៧លានដុល្លារ ។ក្រោយពិធីចុះហត្ថលេខា កីឡាAllen បាននិយាយថា៖ ’’ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានមកលេងជាមួយក្លឹបStoke ។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយក្លឹបនេះ’’

Joe-Allen-(1)

6268__1657__gettyimages-516730690

ព័ត៌មានលម្អិតមានចុះក្នុងទំព័រកាសែត នគរធំ

ដោយ៖ ហេង ដេត