Loading...

វិធីរក្សា ធាតុត្រជាក់ក្នុងរថយន្ត ពេលគ្មានម៉ាស៊ីនត្រជាក់

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០១៦​ | បច្ចេកវិទ្យា | | 0 | ម៉ោង 4:46 am

គន្លឹះរថយន្ត៖ វាពុំមែនជាបញ្ហាអ្វីចោទនោះឡើយ ខណៈពេលអ្នកស្ថិត នៅក្នុងរថយន្តដោយ ពុំមានម៉ាស៊ីនត្រជាក់ដែលអាច នាំឲ្យអ្នក ជិះក្នុងរថយន្តបែកញើស ពិសេសអំឡុងពេលរដូវក្តៅ។ខាងក្រោម នេះគឺជាវិធីរក្សា ភាពត្រជាក់ក្នុង រថយន្តដោយ ពុំចាំបាច់ម៉ាស៊ីនត្រជាក់៖

car-without-air-conditioning

  • ប្រើប្រាស់ប្រដាប់បាំងពន្លឺព្រះអាទិត្យរថយន្តគ្របដណ្តប់លើកញ្ចក់មុខនៅពេលចតរថយន្ត។បន្ថយសីតុណ្ហភាពខាងក្នុងរថយន្តបន្តិចនឹងជួយដល់អ្នកពេលទុករថយន្តចតចោលគ្រាដំបូង។ជាងនេះទៅទៀតលោកអ្នកក៏គួរតែចតនៅក្រោមដើមឈើដែលមានម្លប់។
  • យកដបស្ព្រាយ៍ដែលមានផ្ទុកជាតិទឹកនិងទឹកកក។បាញ់លើផ្ទៃមុខរបស់អ្នកដៃ និងជើងដើម្បីរក្សាភាពត្រជាក់ក្នុងអំឡុងពេលបើកបរ។លើសពីនេះក៏គួរពិចារណាយកកន្សែងសើមមករុំជុំវិញករបស់អ្នកផងដែរ។
  • ដល់ពេលវេលាមួយល្អប្រសើរ ។ប្រសិនជាអ្នកអាចជ្រើសរើសនៅពេលធ្វើដំណើរយកវាចេញវិញនៅពេលព្រឹកឬល្ងាចនៅពេលសីតុណ្ហភាពត្រជាក់ជាងមុនហើយនោះ។
  • សារេឬខារបង្អួចទាំងនោះចុះក្រោម។ទុកឲ្យខ្យល់អាកាសចូលមកខ្លះៗក្នុងរថយន្ត។កុំព្យាយាមប្រឹងបើករថយន្តទាំងបិទកញ្ចក់ទាំងអស់ឲ្យសោះ។
  • យកភេសជ្ជៈមកជាមួយ។ប្រសិនជាអ្នកពិសារទឹកច្រើន វានឹងជួយរក្សានូវភាពត្រជាក់នៅខាងក្នុងរថយន្តហើយថែមទាំងបង្ការនូវអង្សាឬដឺក្រេទៀតផង។

សម្គាល់៖ គួរលៃលកបើករថយន្ត អែបឈប់ សម្រាកស្រូបយក ខ្យល់អាកាសបន្តិចខណៈពេល ធ្វើដំណើរលើផ្លូវវែងឆ្ងាយ។អនុវត្តបែបនេះជារៀងរាល់២ម៉ោងអាចកាត់បន្ថយនូវហានិភ័យ នៃការអស់កម្លាំងដោយសារក្តៅ។កុំព្យាយាមអង្គុយ ក្នុងរថយន្តក្នុងពេល សីតុណ្ហភាពក្តៅខ្លាំងឬក៏ ទុកកូនក្មេងក៏ដូចជាសត្វចិញ្ចឹមក្នុងរថយន្ត។សីតុណ្ហភាពអាចលើសពី១២៥ អង្សាសេក្នុងរយៈ ពេល២០នាទីហើយវាថែមទាំងបន្តកើនឡើងផងដែរ

couple-fight-breakup-150821

 

អ៊ីវ វិចិត្រា