Loading...

តុលា​ការ​សម្រេច​ចោទ​​ប្រកាន់​​ជន​​សង្ស័យ​បាញ់​សម្លាប់​លោក ​កែម ​ឡី ពី​​បទ​​ឃាត​​កម្ម​​​គិត​​​ទុក​​​ជា​មុន

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:42 am

ភ្នំពេញ៖ ក្រោយបញ្ចប់ការសាកសួរ នៅព្រឹកថ្ងៃទី១៣កក្កដា នេះ តុលាការសម្រេចចោទប្រកាន់ជនស្ស័យបាញ់សម្លាប់លោក កែម ឡី អ្នកស្រាវជ្រាវសង្គម កាលពីពេលកន្លងទៅថ្មីៗ ពីបទឃាតកម្មគិតទុកមុន និងប្រើប្រាស់អាវុធខុសច្បាស់ ។ នេះបើតាមមន្រ្ដីនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ឲ្យដឹង នៅមុននេះបន្ដិច ។

លោក លី សុផាន់ណា បានប្រាប់ឲ្យដឹងថា ដោយផ្នែកទៅលើការសួរចម្លើយ ពិនិត្យឯកសារ និងភស្ដុតាងនៅក្នុងសំណុំរឿងឃាតកម្មទៅលើលោក កែម ឡី តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនល្មើសឈ្មោះ អឿត អាង រហ័សនាម ជួប សម្លាប់ ពីបទឃាតកម្មគិតទុកមុន និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា២០០ និងមាត្រាទី៩០ នៃក្រមព្រហ្មទណ្ឌ ។

លោកបានបន្ដថា តំណាងអយ្យការក៏បានចោទប្រកាន់ទៅលើបុគ្គលដែលលក់អាវុធឲ្យទៅជនសង្ស័យពីបទលក់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រាទី២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ និងគ្រឿងផ្ទុះ ។

សំណុំរឿងខាងលើនេះ បានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ដ តាមនីតិវិធី ៕