Loading...

គ្រាន់​តែ​រឿង​មើល​មុខ​សោះ​ ! កាប់​ដេក​ពេទ្យ​២​នាក់ នៅ​បាត់​ដំបង ​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 10:54 am

ខេត្តបាត់ដំបង៖ យុរជន២ក្រុម អង្គុយហូបបង្អែមសម្លឹងមើលមុខចុះឡើង ផ្ទុះកំហឹងទាញកាំបិតកាប់ចាក់គ្នា បណ្តាលឱ្យរងរបួសធ្ងន់២នាក់ រីឯជនបង្កបានរត់ចោលម៉ូតូ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី១៤ កក្កដា ២០១៦ ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹថា អ្នករងរបួសធ្ងន់២នាក់នោះ មានឈ្មោះទី១-ឈ្មោះផល សុគន់ អាយុ១៩ឆ្នាំ រងរបួសដៃស្ដាំ និងទី២-ឈ្នោះធា សុភិន អាយុ២២ឆ្នាំ របួសជើង ពួកគេរស់នៅក្នុងភូមិរបស់មង្គល ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ។ ចំណែកជនដៃដល់ មានគ្នា២នាក់ដែរនោះ មិនត្រូវស្គាល់ឈ្មោះនោះទេ ហើយបានរត់គេចខ្លួនបាត់ស្រមោលទាំងយប់ភ្លាមៗដែរ ដោយបន្សល់ទុកម៉ូតូម៉ាកវីវ៉ាកញ្ចាស់ អត់ស្លាកលេខមួយគ្រឿង នៅកន្លែងកើតហេតុ ។

vfgnhdxcv
ជនរងគ្រោះ ពេលដឹកមកដល់មន្ទីរពេទ្យ

សមត្ថកិច្ចបញ្ជាក់ថា ពេលប៉ះទង្កិចគ្នានោះ គឺភាគីទាំង២ បានអង្គុយហូបបង្អែមក្បែរគ្នាក្នុងតូបមួយកន្លែង ហើយមើលមុខគ្នានិយាយឌឺដងចុះឡើង! ក៏ផ្ទុះហិង្សាតែម្ដង ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកមោងប្ញស្សី ដែលនៅក្បែរនោះដែរ រីឯម៉ូតូជនដៃដល់ ត្រូវមន្ត្រីនគរបាលស្រុកយកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវ រកអត្តសញ្ញាណ ៕

ផានិត