Loading...

វិធីសាស្ត្រ ស្វែងរក សង្សារចាស់ តាមហ្វេសប៊ុក

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១៦​ | សិច និងស្នេហា | | 0 | ម៉ោង 1:33 am

ភូមិយុវ័យ(១៨+)

ក/ការប្រើវិធីស្រាវជ្រាវពីតួនាទីដើម្បីរកនាង

1. ស្រាវជ្រាវ រកឈ្មោះនាងនៅ ក្នុងកន្លែងចុចរក (Search Bar) នៅលើទំព័រហ្វេសប៊ុក។ធ្វើបែបនេះវា នឹងកាន់តែ ប្រសើរជាងមុន ទៅទៀតប្រសិន ជាអ្នកស្គាល់នាង ថ្មីៗទេនោះ។ប្រសិន ជាឈ្មោះនាង មិនលោត មានទេ មនុស្សមួយ ចំនួន ដែលអាចមាន ឈ្មោះប្រហាក់ ប្រហែលគ្នានោះនឹង លោតឡើងប៉ុន្តែអ្នកចាំបាច់ត្រូវ តែកត់សម្គាល់ តាមដែលអាច ធ្វើទៅបាន ចំពោះរូបថត ក្របមុខ (Profile) ដែលដាក់ ទាំងអស់នោះ។

2. បន្ថែមព័ត៌ មានលម្អិតនៅ ក្នុងកន្លែង ចុចស្រាវជ្រាវ រកនោះហើយ ស្រាវជ្រាវ អ៊ីម៉ែលឬ លេខទូរស័ព្ទ របស់នាង។ប្រសិនបើ ឈ្មោះ នឹងរកមិន ឃើញព្យា យាមតាម មធ្យោបាយនេះ។

3. ស្រាវជ្រាវ រកឈ្មោះរបស់ នាងជាមួយ និងពាក្យ ហ្វេសប៊ុក តាមរយៈ Google ។មានពេលខ្លះ អ្នកនឹងមាន សំណាងល្អ ជាង វិធីខាង លើគឺរកតាម ហ្វេសប៊ុក ផេកដោយ គ្រាន់តែវាយ ឈ្មោះដំបូង ឈ្មោះ ចុងក្រោយ (ហៅក្រៅ) របស់ នាងលើ Google និង ពាក្យ ហ្វេសប៊ុក ឧទាហរណ៍ Jammy Luck Facebook ជាដើម។

ខ/រកតាមអ្នកស្គាល់នាង

1) ស្វែងរក សមាជិកក្រុម គ្រួសារនាងនៅ លើហ្វេសប៊ុក។តើអ្នកនៅ ចងចាំឈ្មោះសមាជិក ណាម្នាក់នៃគ្រួសារ របស់នាងដែរ ទេ? ប្រសិនជា ស្គាល់វាយរក នៅលើហ្វេស ប៊ុក ពិសេសដូច ជាប្អូននាងជាដើម។

2) ស្វែងរកមិត្តរបស់ នាងនៅលើ ហ្វេសប៊ុក។ តើអ្នកអាចស្វែង រកតាម មធ្យោបាយ នេះបានទេ? ប្រសិន ជាបាន អ្នកគួរតែ Add ហើយ សួរពួក គេអំពី នាងឬស្គាល់ ពីហ្វេសប៊ុក នាងដែរអត់? មួយវិញទៀ តគួរតែ សង្កេតមើល លើ Mutual Friends ជា មួយនិងនាង។

3) ស្វែងរក ក្រុមអតីត សិស្សសាលា ដែលរៀន ជាមួយនិងនាង។ តើអ្នកដឹងព័ត៌ មានលម្អិតអំពី នាង ដែរទេ?តើនាង ធ្លាប់ រៀននៅ សាលា ណា ឬធ្លាប់ធ្វើការនៅឯណា?

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា