Loading...

Gareth Bale ​ជួល​​​កោះ​តម្លៃ​​ជាង​​៥០​​ម៉ឺន​​ដុល្លារ​ រៀបការ​ជាមួយ​មិត្ត​​ស្រី​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 1:25 am

យោងតាមសារព័ត៌មានបរទេស ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១ សីហា ២០១៦ បានឲ្យដឹងថាកីឡាករ Gareth Bale បានជួលកោះ Tagomago ដែលមានទីតាំងស្ថិតនៅជិតកោះកម្សាន្តដ៏ល្បីឈ្មោះ Ibiza ក្នុងសមុទ្រមេឌីទែរ៉ាណេ  ដែលមានតម្លៃជាង៥០ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍ ដើម្បីរៀបការជាមួយមិត្តស្រីនាង Emma Rhys-Jones កាលពីថ្ងៃទី១៦ ខែកក្កដាក្នុងឱកាសខួបកំណើត២៧ឆ្នាំ របស់គេ ។

តាមទីភ្នាក់ងារទេសចរណ៍អេស្បាញបានឲ្យដឹងថា កោះនោះមានតម្លៃជួលក្នុងមួយថ្ងៃជាង ១៣ម៉ឺនដុល្លារ អាមេរិក។

ការចំណាយលុយដ៏ច្រើសន្ធឹកសន្ធាប់បែបនេះ ដោយសារតែកីឡាករខ្សែបម្រើវ័យ២៧ឆ្នាំ រូបនេះ ទើបបានទទួលប្រាក់លើកទឹកចិត្តជាង៦៧ម៉ឺនដុល្លារ បន្ទាប់ពីជួយឲ្យក្រុមស្ដេចដំរី ស Real Madrid  ឈ្នះពាន UEFA Champions League រដូវកាលមុន រួមនឹងប្រាក់ឈ្នួលជាង៣៨ម៉ឺនដុល្លារ ក្នុង១សប្ដាហ៍ ផងដែរ៕

គួររំឮកថាកីឡាករBale និងមិត្តស្រីបានបណ្តុះពន្លកស្នេហ៍ តាំងពីឆ្នាំ២០១៣ ហើយពួកគេទាំងពីរបានរួមរស់នៅជាមួយគ្នាចាប់តាំងពីពេលនោះមក ដោយមានចំណងដៃកូនស្រីមួយឈ្មោះ Alba។

07

ដោយ៖ ហេង ដេត