Loading...

ព្រះ​​អង្គ​​ម្ចាស់​​សីុ​​សុវត្ថិ ធម្មិ​​កោ​​ប្រកាស​​ត្រៀម​​ប្រ​ឈម​​នឹង​​ច្បាប់

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 3:12 am

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជា  និងអ្នកនាំពាក្យរដ្ឋាភិបាល បានអះអាង ថា ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ និងជាសែរាជវង្សមួយ ព្រះអង្គ អាចប្រឈមមុខនឹងផ្លូវច្បាប់ ចំពោះ ការប្រមាថការដឹកនាំរាជរដ្ឋាភិបាលសព្វថ្ងៃ ជារបប “តិរច្ឆាន”។ ប៉ុន្តែយ៉ាងណា ព្រះអង្គ ម្ចាស់ធម្មិកា បានបញ្ជាក់ថា ព្រះអង្គបានត្រៀម ព្រឈមមុខនឹងច្បាប់រួចរាល់ ហើយគ្មានការ ភ័យព្រួយឡើយ។

នៅលើហ្វេសប៊ុកផ្លូវការរបស់ព្រះអង្គ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ អតីត ព្រះរាជលេខាផ្ទាល់របស់ព្រះបរមរតនកោដ្ឋ និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានសរសេរ ថា “ខ្ញុំសូមនិយាយឱ្យច្បាស់ថា ខ្ញុំគោរពស្រលាញ់ ព្រះមហាក្សត្រ ក៏ប៉ុន្តែខ្ញុំប្រឆាំងរបបតិរច្ឆាន ដឹកនាំដោយ CPP ជាដាច់ខាត!”។

ការលើកឡើងរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ស្របពេលដែលអ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អ្នកននាំពាក្យរដ្ឋ-សភា អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតបត្តិការអន្តរជាតិ បានចេញសេចក្តី-ថ្លែងការណ៍ និងសេចក្តីប្រកាសថ្កោលទោស លោកហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដើម កំណើតខ្មែរដែលបានថ្លែងថា កម្ពូជាជារបប តិរច្ឆាន។

ទាំងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ និងអ្នកនាំពាក្យទីស្តី-គណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែង ថា ការដែលព្រះអង្គស៊ីសុវត្ថិ ធម្មិកោ ប្រមាថ មាក់ងាយកម្ពុជា ថា ជារបបតិរច្ឆាន មានន័យ ស្មើនឹងវាយប្រហាររបបរាជានិយមនៅកម្ពុជា  ដូច្នេះអាចប្រឈមនឹងផ្លូវច្បាប់។

លោកឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា “បុគ្គល ស៊ីសុវត្ថិ ធម្មិកោ នេះមិនមែនជាអ្នក ស្រលាញ់ អ្នករាជានិយមទេ ទោះបីសែស្រឡាយ រាជ- វង្សានុវង្ស ប៉ុន្តែគាត់មិនមានឆន្ទៈការពារាជានិយម ស្រលាញ់រាជានិយមបែបទំនើបទេ ផ្ទុយ ទៅវិញ ប្រវត្តិរបស់គាត់ធ្លាប់ចូលរួមជាមួយនឹង ចលនារបស់លោកលន់ នល់ និងទ្រង់ស៊ីសុវត្ថិ សិរីមតៈ ហ្នឹង ក្នុងចលនាប្រឆាណងរាជានិយម យូរហើយ។ ដូច្នេះការប្រមាថមាក់ងាយមក លើរបបរាជានិយនៅកម្ពុជា ក៏ដូចជាមាក់ងាយ មក លើការគ្រប់គ្រងប្រទេស”។

លោកឈឹម ផលវរុណ មានប្រសាសន៍ បន្តថា យើងក៏ពិនិត្យពិចារណាអំពីភាពផ្សំរបស់ មនុស្សចំពោះការប្រមាថមាក់ងាយរបស់បុគ្គល ស៊ីសុវត្ថិ ធម្មិកោ ប៉ុន្តែយើងត្រូវសិក្សាថា តើ យើងគួរប្រើវិធានការផ្លូវច្បាប់ ដើម្បីការទទួល ខុសត្រូវចំពោះការប្រមាថនេះ ហើយបើយើង ពីនិត្យទៅលើផ្លូវច្បាប់ ការប្រមាថរបស់បុគ្គល ស៊ីសុវត្ថិធម្មិកោ វាមានបទល្មើសរួចទៅហើយ ពាក់ព័ន្ធនឹងច្បាប់ព្រហ្មទណ្ឌ ប៉ុន្តែទោសទណ្ឌនៃ ការជេរប្រមាថសាធារណៈ ឬក៏ជេរប្រមាថមក លើបុគ្គលសារធាណៈ វាមិនមែនជាទោសពន្ធ- នាគារទេ គឺទោសពិន័យជាប្រាក់ រហូតទៅដល់ ១០លានរៀល។ អ៊ីចឹងយើងនឹងពិនិត្យថា តើ យើងត្រូវមានវិធានការត្រូវធ្វើឬក៏ចំណាត់ការ យ៉ាងម៉េចទៀត”។

នៅពេលត្រូវសួរថា តើវិធានការផ្លូវច្បាប់ នោះ អាចមានការប្តឹងព្រះអង្គម្ចាស់ធម្មិកោ ដូច ប្តឹងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ- ជាតិ ឬយ៉ាងណា?

លោកឈឹម ផលវរុណ មានប្រសាសន៍ បន្តថា “អាហ្នឹងយើងចាំពិនិត្យទៅលើស្ថាន- ភាពផ្លូវច្បាប់ ហើយនឹងពិនិត្យទៅលើតើព្រះ- មហាក្សត្រ បរមរាជវាំង នឹងមានវិធានការអី ទៅលើបុគ្គលស៊ីសុវត្ថិ ធម្មិកោ យ៉ាងណានោះ អាហ្នឹងយើងចាំមើលស្ថានភាពជាក់ស្តែងទៀត។ ព្រះមហាក្សត្រ បរមរាជវាំង ក៏ដូចជាផ្លូវច្បាប់ ដែលយើងត្រូវធ្វើ យើងនឹងពិចារណាដែរ”។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោកផៃ ស៊ីផាន បានបញ្ជាក់ថា ការទិតៀនរដ្ឋាភិបាល មិនមានបញ្ហាអីទេ ស្វាគមន៍។ ប៉ុន្តែបើនិយាយ ពីរបបតិរច្ឆាន គឺប្រឆាំងជាមួយនឹងរដ្ឋធម្មនុញ ប្រឆាំងជាមួយព្រះមហាក្សត្រ។ ដូច្នេះអាច នឹងប្រឈមផ្លូវច្បាប់ បើមើលឃើញថា ធ្វើឱ្យ ប៉ះពាល់ដល់សណ្តាប់ធ្នាប់និរន្តរភាពនៃរដ្ឋធម្មនញ្ញ ក៏ដូចជាព្រះមហាក្សត្រ។

លោកផៃ ស៊ីផាន មានប្រសាសន៍ថា “ព្រះអង្គម្ចាស់ធម្មិកោ តែងស្ថិតនៅក្នុងរោគ ឡប់សតិ យើងមើលឃើញ។ អ្វីដែលងើបឈរ ឡើងតតាំង ដើម្បីគ្រាន់តែឱ្យគេចាប់អារម្មណ៍ លើបុគ្គលខ្លួនឯងតែប៉ុណ្ណឹងទេ។ អ្វីដែលបង្ហាញ ជាប្រវត្តិសាស្ត្រ យើងឃើញថា អ្នកបំផ្លាញ អ្នករាជានិយម មានតែរាជវង្សានុវង្សទេ។ ដូច កាលឆ្នាំ១៩៧០ គឺស៊ីសុវត្ថិ សិរីមតៈ ដែលចង់ ដណ្តើមរាជបល្ល័ង្កពីព្រះមហាក្សត្រិយានីកុសមៈ ដែលគាំទ្រឱ្យមានរដ្ឋប្រហារឆ្នាំ១៩៧០ ដែល ផ្តួលរលំរបបដឹកនាំព្រះប្រមុខរដ្ឋ នរោត្តម សីហនុ។ អាហ្នឹងតែប៉ុណ្ណឹងឯង ហើយចំណុចទី៣ ដែល គាត់អះអាងថា ព្រះមហាក្សត្រ គ្រាន់តែគ្រង- រាជសម្បត្តិ ប៉ុន្តែអត់មានអំណាច ប៉ុន្តែគាត់ភរ ចរិតភរមួយដែលមិនសុចរិតនឹងរដ្ឋធម្មនញ្ញខ្លួន ឯងផ្ទាល់ ដែលបាននិយាយថា ព្រះមហាក្សត្រ ជាប្រមុខរដ្ឋអស់មូយជីវិត។ ដូច្នេះបើមាកងាយ បើហៅថារបបនេះតិរច្ឆាន បានសេចក្តីថា វាយ តម្លៃថា ប្រមុខរដ្ឋនេះតិរច្ឆានដែរ ដោយសារ របបកើតឡើងចេញពីរដ្ឋធម្មនញ្ញ ហើយរីឯការ ទិតៀនជាមួយនឹងរាជរដ្ឋាភិបាល យើងស្វាគមន៍ មិនមានបញ្ហាអីទេ ចង់ហៅអី ហៅទៅ ពីព្រោះ គេហៅថា រដ្ឋបាលសម្តេចហ៊ុន សែន។ ប៉ុន្តែ បើកាលណានិយាយពីរបប គឺប្រឆាំងជាមួយ រដ្ឋធម្មនញ្ញ ប្រឆាំងជាមួយព្រះមហាក្សត្រ រួច ស្រេចទៅហើយ។ អានេះ យើងមិនអនុញាត ឱ្យមានការប្រឆាំងជាមួយព្រះមហាក្សត្រប្រឆាំង រដ្ឋធម្មនុញ្ញ បើសិនជាមានសកម្មភាពណាមួយ ដែលយើងចាត់ទុកថា វារំលោភលើសណ្តាប់- ធ្នាប់សង្គម ឬធ្វើឱ្យបាត់បង់នូវសន្តិសុខផ្ទាល់ របស់ព្រះរាជាណាចក្រកម្ពុជាទី២នេះ”។

លោកផៃ ស៊ីផាន មានប្រសាសន៍បន្តថា “អាចនឹងប្រឈមផ្លូវច្បាប់ បើសិនជាយើងមើល ឃើញនូវសកម្មភាពណាមួយដែលបះពាល់ដល់ សណ្តាប់ប៉ះពាល់ទៅដល់និរន្តរភាពនៃរដ្ឋធម្មនញ្ញ ក៏ដូចជាព្រះមហាក្សត្ររបស់យើង ហើយយើង មិនមែនបានសេចក្តីថា ញាតិវង្សអាចអភ័យ- ឯកសិទ្ធិនឹងរំលាយរដ្ឋធម្មនញ្ញ ឬកាប្រមាថ ដល់ព្រះមហាក្សត្រនោះបានទេ។ ដូចខ្ញុំបាន ជម្រាបអ៊ីចឹង ការពិសោធរបស់កម្ពុជា គឺរាជ- វង្សហ្នឹងហើយដែលបំផ្លាញរាជានិយមរបស់ យើងកាលពីជំនាន់រាជាណាចក្រទី១។ យើង អត់មានចង់សំណូមពទេ បើសិនជាគាត់ថា គាត់ ធ្វើសព្វថ្ងៃនេះ តិរច្ឆានដែរឬទេ? ឬមួយគាត់ ចង់គ្រងរាជ្យ? អាហ្នឹងជាសារសំខាន់ណាស់ ដូច ជំនាន់ស៊ីសុវត្ថិ សិរីមតៈ គាត់រំលំរដ្ឋនរោត្តម សីហនុ ដើម្បីគាត់ចង់គ្រងរាជ្យ ដូចកាលជំនាន់ ហ្នឹង និស្សិតនៃសាលាពេទ្យយើងនេះ បានធ្វើ បាតុកម្មថា អស់ពីក្សត្រមួយ ចង់មានក្សត្រមួយ ទៀត។ ដូច្នេះជាអំពើថោកទាបរបស់ធម្មិកោ នេះឯង”។

ទោះបីយ៉ាងណា ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានបញ្ជាក់ថា ព្រះអង្គមិនមានបំណង ប្រមាថព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋ នោះទេ ព្រះអង្គគ្រាន់តែរក្សាជំហរប្រឆាំងដាច់ ខាតនឹងរបបតិរច្ឆានដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាប៉ុណ្ណោះ ហើយព្រះអង្គក៏មិន ចង់រំលឹកអតីតកាលដែលចោទថា ព្រះអង្គ ធ្លាប់ចូលរួមរដ្ឋប្រហារទម្លាក់សម្តេចឪ ក្នុងឆ្នាំ ១៩៧០ នោះដែរ។ ប៉ុន្តែបច្ចុប្បន្ន ព្រះអង្គសូម ប្រកាសថា ព្រះអង្គពុំមានការព្រួយបារម្ភអ្វីទេ គឺព្រះអង្គបានត្រៀមជាស្រេច សម្រាប់ការ ប្រឈមនឹងច្បាប់ បើមានការប្តឹងពីគណបក្ស ប្រជាជនកម្ពុជា។

ព្រះអង្គម្ចាស់ស៊ិសុវត្ថិ ធម្មិកោ បានមាន បន្ទូលប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ថា “ខ្ញុំមិនធ្ចើអត្ថាធិប្បាយទៅលើ ការចោទប្រកាន់ទៅលើអតីតកាលរបស់ខ្ញុំ ឬ មួយអតីតកាលរបស់អ្នកណា។ បើសិនជាខ្ញុំត្រូវ ធ្ចើអត្ថាធិប្បាយ គឺទៅលើទង្វើរបស់ខ្ញុំ ឬមួយ ទង្វើរបស់គេក្នុងពេលបច្ចុប្បន្ន ពីព្រោះខ្ញុំទុក អតីតកាលជាការពីសោធ។ ដូច្នេះខ្ញុំមិនអត្ថា- ធិប្បាយទេ។ ខ្ញុំបានឆ្លើយថា រឿងហ្នឹង ខ្ញុំអត់ មានការភយ័ព្រួយទេ ហើយខ្ញុំចង់បន្ថែមមួយ ម៉ាត់ទៀតថា មូលហេតុដែលខ្ញុំអត់មានការ ភ័យព្រួយ គឺដោយសារថាខ្ញុំដឹងថា មានអ្នក បន្តវេនជាច្រើន ដែលកំពុងតេធ្វើដំណើរទៅរក ការផ្លាស់ប្តូរក្នុងពេលឆាប់។ ដូច្នះខ្ញុំអត់មាន ការភ័យព្រួយទេ”។

ព្រះអង្គម្ចាស់ស៊ីសុវត្តិធម្មិកោ មានបន្ទូល បន្តថា “ខ្ញំសូមបញ្ជាក់ថាខ្ញុំអត់បានចោទទៅ លើរាជរដ្ឋាភិបាលទេ ឬមួយខ្ញុំអត់បានចោទ ទៅលើបុគ្គលណាមួយទេ ក្នុងបទសម្ភាសន៍ខ្ញុំក៏ ដោយ ក្នុងអត្ថបទខ្ញុំក៏ដោយ ខ្ញុំបានចោទប្រកាន់ ទៅលើគណបក្សប្រជាជនកម្ពុជា។ ដូច្នេះមាន តែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចនឹង ដាក់ពាក្យប្តឹងមកលើខ្ញុំ អាហ្នឹងខ្ញុំសូមបញ្ជាក់ ជាផ្លូវច្បាប់។ ឧបមាថាបើសិនជាគេដាក់ពាក្យ ប្តឹងមែន គឺឆ្លុះបញ្ចាំឱ្យឃើញថា អ្វីដែលខ្ញុំនិយាយ  ហ្នឹងត្រឹមត្រូវ។ មិនជាលក្ខណៈបុគ្គលទេ ខ្ញុំ និយាយរបបដឹកនាំដោយគណបក្សប្រជាជន កម្ពុជា ដូច្នេះបើសិនជាគណបក្សប្រេជាជនកម្ពូជា ប្តឹងខ្ញុំមែន អ្វីដែលខ្ញុំនិយាយហ្នឹង បានន័យថា ត្រូវហើយជារបបមួយព្រៃផ្សៃ ហើយរបបមួយ ដែលបំបាត់សិទ្ធិសេរីភាព បែរខ្នងទៅលើប្រជាធិបតេយ្យពេញលេញនោះ។ ជំហររបស់ខ្ញុំមិន មានអ្វីដែលផ្លាស់ប្តូរទេ ពីព្រោះរឿងទាំងអស់ ហ្នឹងវាជាការពិត ហើយគណបក្សប្រជាជនកម្ពុជា អត់មានធ្វើការកែទម្រង់ទេ។ ដូច្នេះខ្ញុំមិនអាច ដកពាក្យហ្នឹងបានទេ។ ខ្ញុំបានចោទថា គណ- បក្សប្រជាជន ជារបបមួយព្រហើន មិនត្រឹមតែ តិរច្ឆានទេ ព្រហើនទៅទៀត ដោយសារថា យក ព្រះនាមព្រះមហាក្សត្រ យកមកបិទបាំងអំពើ ព្រៃផ្សៃរបស់ខ្លួនឯង អំពើឃោរឃៅរបស់ខ្លួន ឯង អំពើខុសច្បាប់របស់ខ្លួនឯង។ អាហ្នឹងគឺ ជាការព្រហើន ដោយសារថា ជាអំពើដែល ប្រមាថទៅលើព្រះមហាក្សត្រ ក៏ដូចជាស្ថាប័ន ព្រះមហាក្សត្រ យ៉ាងធ្ងន់។ ដូច្នេះខ្ញុំសូមបញ្ជាក់ ថា របបដែលដឹកនាំដោយគណបក្សប្រជាជន ជារបបមួយព្រហើនបំផុត សែនព្រហើន”៕

ដោយ ៖ កុលបុត្រ