Loading...

គម្រោង​​កសាង​​ទំនប់​​ធារា​​សាស្ត្រ អាចាង អស់​​ថវិកា​​ជាង​​៤០​​លាន​​ដុល្លារ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 8:53 am

ខេត្តកំពង់ឆ្នាំង ៖ “អាចាង” គឺជាសំណង់ ធារាសាស្ត្រដ៏ធំមួយ ដែលពុំធ្លាប់មានពីមុនមក ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ដែលត្រូវបានកសាង ឡើងដោយទឹកប្រាក់របស់រាជរដ្ឋាភិបាល ដើម្បី ទប់ទឹកស្ទឹងបញ្ចាល់ចូលប្រឡាយមេ សម្រាប់ ស្រោចស្រពលើផ្ទៃដី៩ឃុំ ក្នុងស្រុកបរិបូណ៌ ដែល គម្រោងនេះ បានកសាងឡើងដោយក្រុមហ៊ុន ចិន បានប្រមាណ៨០ភាគរយហើយ។ បើទោះបី បែបនេះក្តី ប្រជាពលរដ្ឋមួយចំនួន បានសម្តែង នូវក្តីរីករាយ តែមួយចំនួនទៀត បានលើកឡើង ថា គម្រោងនេះ បានធ្វើឱ្យប៉ះពាល់ដល់ដីស្រែ ពួកគាត់ បណ្តាលឱ្យលិចលង់ និងការធ្វើផ្លូវឆ្លង ប្រឡាយមានចម្ងាយឆ្ងាយៗពីគ្នាពេកជាដើម។

ec4

លោកឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ បានបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើន បានសប្បាយ រីករាយជាខ្លាំង ព្រោះបានប្រឡាយទឹកជិតផ្ទះ អាចធ្វើស្រែប្រាំងប្រឡងប្រណាំងគ្នាបានមួយ ឆ្នាំ២ឬ៣ដងជាដើម ប៉ុន្តែក្នុងនោះ ប្រជាពលរដ្ឋ មួយចំនួនតូច ក៏បានប៉ះពាល់ខ្លះដែរ ដោយសារ តែការបញ្ចាទឹកលិចស្រែ លិចស្រូវពួកគាត់ជា ដើម ហើយបើយើងមិនទៅដោះស្រាយដោយ បើកមុខទឹកបង្ហូរទេ គឺយើងយ៉ាប់ហើយ។ ចំណែក ផលប៉ះពាល់ដោយសារការធ្វើប្រឡាយធ្វើទំនប់ និងប្រព័ន្ធធារាសាស្ត្រជាដើម គឺនៅសល់ប្រជា-ពលរដ្ឋចំនួន៥៦គ្រួសារទៀតដែលថ្នាក់ជាតិ មិនទាន់បានដោះស្រាយ។ ទោះយ៉ាងណា លោក ថា ប្រជាពលរដ្ឋភាគច្រើនរីករាយជាខ្លាំងនៅ ពេលទំនប់ធារាសាស្ត្រ អាចាង ត្រូវបានកសាង រូចរាល់ជាស្ថាពរ។

លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ថា ប្រព័ន្ធធារាសាស្ត្រ អាចាង គឺជាគម្រោង កសាងឡើងដោយរាជរដ្ឋាភិបាលទទួលសិទ្ធិ ម៉ៅការសាងសង់ដោយក្រុមហ៊ុនចិនមួយឈ្មោះ ស៊ីណូហ៊ីត្រូ (SINOHIDRO) ក្នុងទឹកប្រាក់ ប្រមាណជាង៤០លានដុល្លារអាមេរិក និងដោះ ស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋជាង ២លានដុល្លារទៀត។

ec3

គម្រោងនេះ បានចាប់ផ្តើមកសាងឡើង នៅថ្ងៃទី០៣ ខែវិឆ្ឆិកា ឆ្នាំ២០១៤ មកដល់ ពេលនេះបានប្រមាណ៨៥ភាគរយហើយ តាម គម្រោងនឹងបញ្ចប់នៅឆ្នាំ២០១៧។ ទំនប់ធារា- សាស្ត្រពុំធ្លាប់មាននេះ មានប្រឡាយមេមួយខ្យែ លាតសន្ឋឹងប្រវែង១៩ ៥០០ម៉ែត្រ និងប្រឡាយ រងចំនួន១០ខ្យែមានប្រវែងសរុប៤៩ ៦៨០ម៉ែត្រ គ្របដណ្តប់លើ៩ឃុំ ក្នុងស្រុកបរិបូណ៌ គឺឃុំ អញ្ចាញរូង ឃុំផ្សារ ឃុំពេជ្រចង្វា ឃុំពពេល ឃុំចក ឃុំខុនរ៉ង ឃុំឆ្នុកទ្រូ ឃុំត្រពាំងចាន់ និង ឃុំពន្លៃ ដែលមានផ្ទៃដីត្រូវបង្កបង្កើនផលជាង ១០៣០០ហិកតា។

ដោយឡែកចំពោះផលប៉ះពាល់វិញ ភាគី ក្រុមហ៊ុនចិន បានធ្វើស្ពានឆ្លងប្រឡាយមេបន្ថែម ទៀតហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។ ចំណែកបច្ចេកទេសបញ្ចា ទឹកលើទំនប់ ដែលកំពុងបិទធ្វើការសាងសង់គឺ ភាគីក្រុមហ៊ុន នឹងជីកបង្ហូរជូនប្រជាពលរដ្ឋតាម សំណូមពរ។ ដោយឡែកថវិការដោះស្រាយ គោលនយោបាយផលប៉ះពាល់ បានដោះសង ប្រជាពលរដ្ឋបានមួយចំនួនហើយ សល់មួយចំនួន ទៀតតំណាងថ្នាក់ជាតិ ពុំទាន់ទម្លាក់ថវិកាមក នៅឡើយ។

ទោះយ៉ាងណា ក្រៅពីសារៈប្រយោជន៍ ស្រោចស្រពផ្ទៃដីស្រែប្រជាពលរដ្ឋជាង១ម៉ឺន ហិកតារ ទំនប់អាចាង នឹងក្លាយជារមណីយដ្ឋាន ធម្មជាតិកែច្នៃមួយទៀត សម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត នៅពេលការកសាងរួចរាល់៕

ដោយ ៖ សុក្រិត