Loading...

Sony ​នឹង​​ចេញ​​ស្មា​ត​​ហ្វូ​ន​​លំដាប់​​ខ្ពស់​​មុន​ iPhone​ 7

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០១៦​ | បច្ចេកវិទ្យា | | 0 | ម៉ោង 11:17 am

ក្រុមហ៊ុន មកពីជប៉ុន បានអះអាងថា នឹងដាក់តាំងបង្ហាញ ស្មាតហ្វូន Xperia ថ្មីនៅក្នុងពិព័រណ៍ IFA 2016 ប្រព្រឹត្តទៅនៅអាល្លឺម៉ង់នាដើមខែកញ្ញា មុនថ្ងៃ iPhone ថ្មីដាក់តាំងបង្ហាញ ។
បច្ចុប្បន្នឈ្មោះហៅផលិតផលថ្មីនៅត្រូវបាន Sony រក្សាជិត ប៉ុន្តែព័ត៌មានលេចធ្លាយបង្ហាញថា ក្រុមហ៊ុនកំពុងធ្វើតេស្តម៉ូដែលមួយមានឈ្មោះកូដ Xperia F8331 ។ មិនតែប៉ុណ្ណោះ រូបភាពពិតត្រូវលេចធ្លាយបង្ហាញថា ក្រុមហ៊ុនផលិតរបស់ជប៉ុនអាចនាំការរចនាថ្មីឡើងស្មាតហ្វូននេះ ។
Xperia F8331 នៅមានសំបករឹងមាំ និងរូបរាងមើលទៅដូចប្រអប់ ក៏ប៉ុន្តែអេក្រង់នៅផ្នែកខាងមុខ ត្រូវបានពត់កោងនៅគែមទាំងសងខាងដូច Galaxy S7 edge របស់ Samsung ដែរ ។ រន្ធតភ្ជាប់ microUSB ជាប្រពៃណីត្រូវបានជំនួសដោយ USB-C ។

Leaked-photos-allegedly-showin-6494-1707-1469628042 sony-xperia-f8331-big-6246-1469628042
ក្រៅពីការផ្លាស់ប្តូរទាំងនេះ Sony នៅអាចលើកកម្ពស់កាមេរ៉ា ឈីប ថាមពលរ៉េម ក៏ដូចជាថាមពលថ្ម ។ Xperia X Performance សព្វថ្ងៃ គឺជាគំរូ Android លំដាប់ខ្ពស់បំផុតរបស់ Sony ។ ថ្វីត្បិតដូច្នេះ បើប្រៀបធៀបជាមួយគូប្រជែង ដូចជា Galaxy S7 ឬ LG G5 ម៉ូដែលមកពីប្រទេសជប៉ុនជាម្ចាស់កម្មសិទ្ធិអេក្រង់មាន resolution ទាបជាង ពេលទើបគ្រាន់តែជា Full HD ទន្ទឹមនឹងនោះ ថាមពលរ៉េម ក៏បញ្ឈប់នៅត្រឹម ៣ជីកាបៃប៉ុណ្ណោះ ។
អាស្រ័យហេតុនេះ គំរូ Xperia លំដាប់ខ្ពស់ដែល Sony ឧទ្ទេសនាមដើមខែកញ្ញា ទទួលបានក្តីសង្ឃឹមច្រើន ។ នេះនៅអាចជាគូប្រជែង Android ដ៏ខ្លាំងក្លាជាមួយ iPhone 7 ដែល Apple ដាក់តាំងបង្ហាញនៅថ្ងៃបន្ទាប់ពីនោះ ៕
ដោយ: តូច រំលឹក