Loading...

ទូរស័ព្ទ​​ដំបូង​​ប្រើ​ប្រាស់​​ទាំង​ Windows​ 10​ និង​ Android

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០១៦​ | បច្ចេកវិទ្យា | | 0 | ម៉ោង 11:25 am

ទូរស័ព្ទមួយ ដើរដោយ Android ផង Windows 10 ផង តើអ្នកធ្លាប់គិតដល់ឬអត់? ជាការពិត ប្រសិនបើ Windows 20 Mobile នោះ គ្មានអ្វីគួរនិយាយទេ ។ មុននេះ បានមានទូរស័ព្ទជាច្រើន បានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការទាំងពីរ ប៉ុន្តែគ្រាន់តែបញ្ឈប់នៅត្រឹម Windows 10 Moble ប៉ុណ្ណោះ ឧទាហរណ៍ដូចជាស្មាតហ្វូន Elephone Vowney … ។
ហើយឥឡូវនេះ មានទូរស័ព្ទមួយឈ្មោះ Holofone មកពីក្រុមហ៊ុនផលិតចិនមួយឈ្មោះថា Akyumen ។ វាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការទាំងពីរ Android និង Windows 10 ស៊េរីពេញលេញបំផុត ។ ទូរស័ព្ទនេះ ប្រើប្រាស់អេក្រង់មួយធំ ទំហំឡើងដល់៧អ៊ីញ មាន resolution Full HD 1920 x 1080 ។ មិនទាន់អស់ទេ វានៅត្រូវបានដាក់បញ្ចូលម៉ាស៊ីនបញ្ចាំងមួយ ដើម្បីអ្នកអាចបញ្ចាំងបានគ្រប់កន្លែង ។ ពន្លឺរបស់ទូរស័ព្ទ គឺ 35 lumen អាចបញ្ចាំងឡើងអេក្រង់មានទំហំប្រហាក់ប្រហែលអេក្រង់១០០អ៊ីញ ។
បណ្តាប៉ារ៉ាម៉ែត្របច្ចេកទេសផ្សេងរបស់ទូរស័ព្ទនេះ រួមមានឈីប Intel Cherry Trail 3800 អង្គចងចាំខាងក្នុង 128GB កាមេរ៉ាក្រោយ ១៣មេហ្កាភិចសែល ។ វានៅមានដាក់បញ្ចូលថ្មមានថាមពល 2910 mAh ។
សព្វថ្ងៃ Akyumen បានអនុញ្ញាតឲ្យកក់មុននូវទូរស័ព្ទ Holofone នេះ ។ វានឹងត្រូវបានចេញលក់នៅថ្ងៃទី១ ខែកញ្ញាឆ្នាំនេះ ។ តម្លៃរបស់ទូរស័ព្ទនេះ គឺ ៧៥០ដុល្លារសម្រាប់កញ្ចប់មូលដ្ឋាន និង ៩៥០ដុល្លារសម្រាប់កញ្ចប់លំដាប់ខ្ពស់ រួមមានឧបករណ៍បំពងសំឡេង Bluetooth មួយ ដៃកាន់លេងហ្គេមមួយ និងប្រដាប់សាកថ្មខាងក្រៅមួយ ៕
តូច រំលឹក (តាម TechnoBuffalo)