Loading...

ម្ចាស់​ហាង​ Pizza ប្រកាស​លក់​បញ្ចុះ​តម្លៃ​ត្រឹម​តែ១​ដុល្លារ​ ប្រសិន​បើ​កីឡា​ករ ​Higuain ​របួស​​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 0:56 am

យោងតាមប្រភពព័ត៌មានពីកាសែតអង់គ្លេស The Sun ចេញផ្សាយកាលពីថ្ងៃចន្ទទី ១ សីហា ២០១៦ បានឲ្យដឹងថាអ្នកគាំទ្រក្លឹប Napoli ម្នាក់ដែលជាម្ចាស់ហាងនំPizza មួយកន្លែងបានសន្យានឹងលក់បញ្ចុះតម្លៃ Pizza ត្រឹមតែជាង១ដុល្លារ ប៉ុណ្ណោះ ដើម្បីអបអរសាទរប្រសិនបើកីឡាករ Gonzalo Higuain រងរបួសនៅក្នុងអំឡុងពេលប្រកួត។

ការលើកឡើបែបនេះគឺដោយសារគាំទ្រ Napoli រូបនោះខឹងសម្បារនឹងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ដែលដាច់ចិត្តផ្ទេរទៅលេងឲ្យ Juventus ដែលជាក្រុមគូប្រជែងនៅក្របខ័ណ្ឌលីកកំពូលអ៊ីតាលី កាលពីសប្ដាហ៍មុន ក្នុងតម្លៃជាង៩៨លានដុល្លារ។

គួររំឮកថា ក្រោយពេល Higuain ចាកចេញពី Napoli អ្នកគាំទ្រភាគច្រើន បានហៅកីឡាករវ័យ២៨ឆ្នាំ ថាជា ជនក្បត់ ដោយបំភ្លេចចោលការប្រឹងប្រែងកន្លងមក ដែលអតីតខ្សែប្រយុទ្ធ Real Madrid រូបនេះស៊ុតបញ្ចូលទី ៧១គ្រាប់ ក្នុងការបង្ហាញខ្លួនបាន១០៤លើក ឲ្យពួកគេ៕

ដោយ៖ ហេង ដេត